ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ព្រំដែន​ដូនរ័ត្ន​កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​អាជីវករ ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ និង​ឈ្មួញ​ដឹក​ជ័រកៅស៊ូ ទៅ​លក់​ស្រុក​យួន របៀប​ជិះសេះ​លែង​ដៃ ?

លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ព្រំដែន​ដូនរ័ត្ន​កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ពី​ក្រុម​អាជីវករ ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ និង​ឈ្មួញ​ដឹក​ជ័រកៅស៊ូ ទៅ​លក់​ស្រុក​យួន របៀប​ជិះសេះ​លែង​ដៃ ?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ត្បូងឃ្មុំ ÷ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ គ្រាប់​ចន្ទី ទៅ​លក់​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន និង​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ដូន​រ័ត្ន ផងដែរ​។​
​ក្រុម​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន បានឲ្យដឹងថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក នូ និច នោះដែរ​។​

​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេលនេះ​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន ក៏​ដូចជា​ក្រុម​ឈ្មួញ និង​អាជីវកម្ម​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស ធ្យូង និង​កសិផល​ផ្សេងៗ​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ចំណែក​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក នូ និច ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​មន្ត្រី​នៅ​ច្រក​ដូនរ័ត្ន​បានបញ្ជាក់​ថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចេញ​ជ័រកៅស៊ូ​ស្អុយ នាំចេញ​ឈើ អុស ធ្យូង និង​កសិផល​ផ្សេងៗ​ទៅ​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក នូ និច ព្រោះ​គ្មាន​ឈ្មួញ​ណា​អាច​រំលង​លោក នូ និច បានទេ​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ដែល​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន ក៏​ដូច​ជា​ការ​នាំចូល មាន់​ត្រី បន្លែ ផ្លែឈើ ដូង ទុរេន សាវម៉ាវ ជាដើម ក៏​ជា​ប្រភព​ចំណូល​របស់​លោក នូ និច ដែល​កំពុង​តែ​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​

​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះ​ត្រូវបាន​លាតត្រដាង​។​ ​

អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គម​ពិត អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ម៉ោង​ធ្វើការ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល