ទាន់ហេតុការណ៍
សារលិខិត​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស "​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​" ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ "​ការជួយ​មនុស្ស​ចាស់ គឺ​ជួយ​យើងទាំងអស់គ្នា​" - សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍ របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ - ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បានដាក់​ទិសដៅ​ការងារ​មួយចំនួន​ក្នុង​កិច្ចប្រជុំ រយៈពេល​៩​ខែ - ថវិកា​ចំនួន ៥​លាន​រៀល របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ប្រគល់ជូន គ្រួសារ​សព អតីតមន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​វេទិការ​ធុរកិច្ច​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​រៀបចំឡើង​ដោយ សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ទីក្រុង​កោះ​ពេជ្រ​ថ្ងៃទី ២៤ - ២៥ ខែតុលា ឆ្នាំ​២០២៣ ខាងមុខនេះ ! សូម​ចូលរួម​ដោយ​សេរី​! - ឯកឧត្តម នេ​ត ភ​ក្ត្រា រដ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោកជំទាវ រួម​នឹង​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ពិ​ភ​ទ្ទ​រង្ស៊ី ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ - ប្រាក់​ឈ្នួល​កម្មករ​និយោជិក​អប្បបរមាទ​ទួលបាន​២០៤​ដុល្លា សម្រាប់​ឆ្នាំ​២០២៤ - លោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ចេញលិខិត ១ ច្បាប់ ដោយស្នើសុំអោយអង្គភាពចំនួន ៥ លុបចោលខ្លឹមសារដែលចុះផ្សាយពាក់ពន្ធនឹងរូបលោក ដោយថាជាករណីបុគ្គល ពុំមានពាក់ព័ន្ធផលប្រយោជន៍សារធារណៈនោះឡើយ - អាវុធហត្ថ​ក្លែងក្លាយ​ម្នាក់​ទៀត​ហើយ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - កម្មវិធី​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កំពូល​​ដ៏​ឆ្នើម ប្រចាំ​អាស៊ីអាគ្នេយ៍ ដ៏​អស្ចារ្យ​នៅ​រដូវ​កាលទី​៣ ប្រព្រឹត្ត​ឡើង​នៅក្នុង​ប្រទេស​ថៃ ដ៏​ឧត្តុងឧត្តម​បំផុត ថ្ងៃទី 25 ខែ​កញ្ញា ឆ្នាំ 2023 សមាជិក​សមាជិកា 15 ប្រទេស​នៃ​អាស៊ីអាគ្នេយ៍ ចូលរួម​ជិត 5.000 នាក់​!
0

ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​សម្រុកចូល​ទៅ​លេង​ល្បែង​មាន់​ជល់​ផ្លែ​ដែក​នៅ​ក្នុង​កាស៊ីណូ​អន្លូង​ជ្រៃ យ៉ាង​គគ្រឹកគគ្រេង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូង​ឃុំ មិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ឡើយ​..!!

ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​សម្រុកចូល​ទៅ​លេង​ល្បែង​មាន់​ជល់​ផ្លែ​ដែក​នៅ​ក្នុង​កាស៊ីណូ​អន្លូង​ជ្រៃ យ៉ាង​គគ្រឹកគគ្រេង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូង​ឃុំ មិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ឡើយ​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​ត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អន្លុង​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ពួកគាត់​គ្មាន​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ឃ្បូ​ង​ឃុំ​នោះ​ឡើយ ខណៈ​ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​បាន​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យអស់​ទូទាំង​ប្រទេស​យ៉ាងណាក្តី តែ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូង​ឃុំ មិន​បាន​អនុវត្ត​នោះឡើយ ជាក់ស្ដែង​កាស៊ីណូ​អន្លុង​ជ្រៃ ដែល​គ្មាន​ស្លាក់​យីហោ ស្ថិតនៅក្នុង ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត កំពុងតែ​បើក​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង ពិសេស​ក្រុម​អ្នកញៀន​ល្បែង​ជា​ជនជាតិ​ខ្មែរ​ចូល​លេង​ល្បែង​ជល់​មាន់ យ៉ាងច្រើន​កុះករ នឹង​ចូល​លេង​ដោយ​សេរី ដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​។​

​ប្រភព​ទទួលបាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​: ជា​រាងរាល់ថ្ងៃ គេ​សង្កេតឃើញ​ខ្មែរ​នាំគ្នា​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន នៅក្នុង​កា​សុីណូ​នេះ រហូត​អ្នកខ្លះ​ចាញ់​បោស​គូទ​ខោ លក់​អស់​ដីធ្លី​ផ្ទះសម្បែង ឬ​រហូត​រត់ចោលស្រុក ព្រោះ​ខ្មាស់​គេ​ពេក​។​

​បុរស់​ម្នាក់ រស់​នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្មាស​គេ​ពេក បាន​លើកឡើង​ថា កន្លងមក លោក​ធ្លាប់​លង់​ចាញ់ល្បែង​ក្នុងកា​សុីណូ​ខាងលើ ហើយ​សម្រេច​ចិត្ត​លក់​ដីធ្លី​ផ្ទះសម្បែង ដើម្បី​បាន​លុយ​ចូល​លេង​ស្រង់ដើម​នៅក្នុង​កាស៊ី​នេះ ប៉ុន្តែ​នៅតែ​ចាញ់​ងើបមុខ​មិន​រួច​ដដែល​។​
​អ្នក​ចាញ់ល្បែង​រូបនេះ បាន​និយាយទៀតថា មិនមែន​ត្រឹមតែ​រូប​លោក​ម្នាក់​ឯង​ទេ ដែល​លង់ខ្លួន​ចាញ់ល្បែង​ក្នុងកា​សុីណូ​អន្លូង​ជ្រៃ គឺ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត ខ្លះ​លក់​អស់​ទ្រព្យសម្បត្តិ អស់​ពី​ខ្លួន ព្រាត់ប្រាស​ក្រុមគ្រួសារ និង​រត់ចោលស្រុក​ទៅ​ធ្វេី​ការ​នៅ​ប្រទេស​គេ ដោយសារ​ចាញ់ល្បែង​ច្រើនពេក នៅ​ក្នុង​កាស៊ីណូ​ខាងលើនេះ​។​

ក្ដីបារម្ភ​ខ្លាំង​បំផុត​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ គឺ​ខ្លាច​មាន​អំពើ លួច ឆក់ ប្លន់ ហិង្សា​ដោយ ចេតនា ពីព្រោះ​មូលដ្ឋាន​ណា​ដែល​មាន​ល្បែងស៊ីសង​ហើយ មូលដ្ឋាន​នោះ​គឺ​គ្មាន​សុវត្ថិភាព​នោះទេ ល្បែង​តែង​វិនាស ល្បែង​នាំ​មក​នៅ​ចោរកម្ម ល្បែង​នាំ​មក​នៅ​ខាត​ទ្រព្យសម្បត្តិ បាត់បង់​ការងារ វក់​នឹង​ល្បែង​លែង​ភ្លេច​ការងារ​អ្វីៗ​ទាំងអស់​។​

ពាក់ព័ន្ធ​និង​ល្បែង​បញ្ច​ជល់​មាន់នៅ​ក្នុង​កាស៊ីណូ​អន្លង់​ជ្រៃ​ខាងលើនេះ សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សួរ​តាម​លេខ​ទូរ​សព្ទ​ទៅ​
លោក ម៉ៅ សារឹម នាយប៉ុស្តិ៍​រដ្ឋបាល​កក់ លោក​ឆ្លើយ​ថា​មិន​ដឹង​ទេ​. សូម​សួរ​ទៅ​លោក​អធិការ ឬ​លោកស្នងការ​ទៅ ។​

ចំណែកឯ​លោករ​សេនីយ៍​ឯក ថាញ់ សុខ​វ៉ាត អធិការនគរបាល​ស្រុក​ពញាក្រែក សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សួរ​តាម​លេខ​ទូរ​សព្ទ លោក​បាន​ឆ្លើយថា លែង​ទៀត​មែន តើ​មាន​រូបភាព​ទេ​សុំ​មើល​បន្តិច​។​

គួរ​បញ្ជាក់​ផង​ដែរ សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរឹង ដល់​គ្រប់​ខេត្ត ក្រុង​រាជធានី ទូទាំង​ប្រទេស ឲ្យ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច គឺ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យខាងតែបាន ហើយ​បើ​កើតមាន​នៅក្នុង​ទឹកដី​អ្នកណា អ្នក​នោះ​ត្រូវ​ទទួលខុសត្រូវ​។​

ដោយឡែក​លោក ម៉ៅ សារឹម នាយប៉ុស្តិ៍​រដ្ឋបាល​កក់ ខណៈ​កាស៊ីណូ​អន្លង់​ជ្រៃ កំពុង​បើក​ឲ្យ​ខ្មែ​ចូល​លែង​ល្បែង​យ៉ាង​ពពាក់ពពូន ហេតុ​អ្វី​ឆ្លើយថា​មិនដឹង​.? តើ​លោក​គ្រប់គ្រង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ដោយ​របៀប​ណា​.? ឬ​មួយ​ឆ្លើយ​ដោះសារ​ឲ្យ​រួច​តែ​ពី​មាត់​.​ពោល​.​គឺ​លោក​មិន​អនុវត្ត​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ឡើយ​៕ នៅមាន​.​ត​.

Filed in: ព័ត៌មានខ្សឹបខ្សៀវ, ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល