ទាន់ហេតុការណ៍
​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​
0

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សារ​ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​បដិសេធចោល​បណ្តឹងតវ៉ា​របស់​គណ​បក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​បាន​អះអាងថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​សំខាន់​ចំនួន​ពីរ​គឺ​៖ (​ទី​១)-​គោលការណ៍​នៃ​ការបកស្រាយ​ច្បាប់ ដោយ​ម៉ឺងម៉ាត់​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ (​ច្បាប់ គឺជា​ច្បាប់ ហើយ​ច្បាប់ ត្រូវតែ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​) និង​(​ទី​២)-​គោលការណ៍​ស្មើភាព​គ្នា​រវាង​គ្រប់​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​ចំពោះ​មុខ​ច្បាប់​។​

​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​នីតិរដ្ឋ ដែល​ជា​គ្រឹះ​សម្រាប់​ធានា​ដល់​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម របស់​ប្រទេសជាតិ​សម្រាប់​រយៈពេល​យូរអង្វែង​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បដិសេធចោល​បណ្តឹង​របស់​បក្ស​ភ្លើងទៀន និង​បក្ស​មហា​សាមគ្គី​ជាតិខ្មែរ ជុំវិញ​ការមិន​ចុះ​បញ្ជី​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្រោយ​បើក​កិច្ចប្រជុំ ដឹកនាំ​ដោយ​លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៉ឹម ឈុនលឹម នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់​ថា បន្ទាប់​ពី​ប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញ​ចាត់ទុក​បណ្តឹង​ទាំងពីរ​នេះ ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់​។​

​សូមជម្រាបថា ថ្មីៗ​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តីសម្រេច បដិសេធ​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​ភ្លើងទៀន ក្រោម​ហេតុផល​គណបក្ស​ទាំងពីរ​នេះ មិន​បាន​បំពេញ​ឱ្យ​គ្រប់​លក្ខខណ្ឌ​តម្រូវ នៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​ដោយឡែក​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ សម្រាប់​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ បន្ទាប់​ពី​គណបក្ស​ទាំងនោះ​បំពេញ​គ្រប់​លក្ខខណ្ឌ នៃ​ច្បាប់​បោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល