ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម បញ្ចូល​សមាជិក​ថ្មី ចំនួន ១,៤២៣​នាក់ មក​ពី​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក​

គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម បញ្ចូល​សមាជិក​ថ្មី ចំនួន ១,៤២៣​នាក់ មក​ពី​សង្កាត់​សំបួរមាស និង​សង្កាត់​បឹង​កុក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​កម្ម​ធិ​ការកណ្តាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី ចំនួន ១,៤២៣ នាក់ មក​ពី​សង្កាត់​សំបួរមាស ចំនួន ៧១២ នាក់ និង សង្កាត់​បឹង​កុក ចំនួន ៧១២ នាក់ ដែល​ធ្វើឡើង​នៅ​សាលា​ប្រជុំ​សរសរ ១០០ សម្តេច​តេជោ សួន​ក្រញូង ស្ថិតក្នុង​ភូមិ​តា​ណេង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម អុិត ប្រាំង សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល អនុប្រធាន​ទី​១ ក្រុមការងារ​គណបក្ស​ចុះ​មួយដ្ឋាន​ក្រុង​កំពង់ចាម សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​/​ក្រុង ក្រុមការងារ​ចុះ​ជួយ​ក្រុង​/​សង្កាត់ មន្ត្រី​គណបក្ស និង​សមាជិក​សមាជិកា​ថ្មី ប្រមាណ​ជា ១,៥០០​នាក់​។​

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី ឯកឧត្តម អ៊ុន ចាន់​ដា បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​សមាជិក​ថ្មី ដែល​បាន​សម្រេច​ដ៏​ត្រឹមត្រូវ​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​ប្រធាន​គណបក្ស​សង្កាត់​ទាំងពីរ ក៏​ដូចជា​ក្រុម​ការងារ​ស្នូល ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការចិញ្ចឹម​ចលនា​សមាជិក​បក្ស និង​ការជួយ​សម្របសម្រួល​ដល់​សមាជិក​បក្សរា​ល់​ពេល​ពួកគាត់​មាន​តម្រូវការ ឬ​មាន​សំណូមពរ ឬ​ក៏​ជួប​បញ្ហា​ផ្សេងៗ ពិសេស​គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ការផ្ដល់​-​ទទួល​សេវា​សាធារណៈ ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំថ្ងៃ របស់​ពួកគាត់ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងបន្តថា ការកសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន គឺជា​ការងារ​សំខាន់​មួយ ពោល​គឺ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការធ្វើ​អំពើ​ល្អ​ដល់​សមាជិក​បក្ស​បក្ស​របស់​ខ្លួន រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​។ ពីព្រោះ ប្រជាពលរដ្ឋ​ខ្លះ ទោះបី​មិន​បាន​ចូល​ជា​សមាជិក​បក្ស​ប្រជាជន ប៉ុន្តែ​មិនមែន​បានន័យថា ពួកគាត់​មិន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដូច្នេះ​មន្ត្រី​បក្ស​មូលដ្ឋាន ក៏​ត្រូវ​ធ្វើ​អំពើ​ល្អ​ដាក់​ពួកគាត់​ផងដែរ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បានបញ្ជាក់​ថា រាល់​សកម្មភាព​បក្ស​ទាំងអស់ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី ដើម្បី​ផលប្រយោជន៍​គណបក្ស និង​ប្រជាជន ដើម្បី​កសាង​កម្លាំង​ឱ្យ​កាន់តែ​មុតមាំ​ក្នុង​ការ​ប្រជែង​យក​ជ័យជម្នះ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នឹង​ឈាន​មកដល់ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល