ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទទួលបាន​គោរមងារ​កិត្តិយស «​ទីប្រឹក្សា​ជាន់ខ្ពស់​» របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ទទួលបាន​គោរមងារ​កិត្តិយស «​ទីប្រឹក្សា​ជាន់ខ្ពស់​» របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ទទួលបាន​គោរមងារ​កិត្តិយស «​ទីប្រឹក្សា​ជាន់ខ្ពស់​» របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក តំណាង​ឱ្យ​ប្រទេស​ចំនួន​៥៥ នៃ​អ្នក​គោរព​ព្រះពុទ្ធសាសនា នា​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣​។​

​ការផ្តល់​គោរមងារ​កិត្តិយស «​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​» គឺជា​ការទទួលស្គាល់​នូវ​ស្នាដៃ​របស់​លោក​បណ្ឌិត ដែល​ប្រកាន់ខ្ជាប់​នូវ​ការលើកកម្ពស់ និង​អនុវត្តន៍​តាម​គន្លង​ព្រះពុទ្ធសាសនា ជាពិសេស​ភាពជា​អ្នកដឹកនាំ​ក្នុង​ការលើកកម្ពស់​ការ​អប់រំ​ពលរដ្ឋ អំពី​សីលធម៌​ទូទៅ និង​ក្រមសីលធម៌​បែប​ព្រះពុទ្ធសាសនា និង​ការលះបង់​របស់​លោក​បណ្ឌិត ក្នុង​ការរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព វិបុលភាព និង​ការសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដោយ​ការប្រមូល និង​ចល័ត​គ្រូពេទ្យ និស្សិត​ពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ចុះ​ពិនិត្យ និង​ព្យាបាល​សុខភាព ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​។​

​ការផ្តល់​គោរមងារ​កិត្តិយស​នេះ ក៏​ជា​ការទទួលស្គាល់​សមិទ្ធ​ផល​ឆ្នើម​របស់​លោក​បណ្ឌិត ក្នុង​ការផ្តល់​អាហារូបករណ៍​រាប់ពាន់​កន្លែង​ដល់​យុវជន​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ទូទាំង​ប្រទេស​។ ការរួមចំណែក​ដ៏​ថ្លៃថ្នូរ​ជា​ប្រយោជន៍​សង្គម​ដ៏​គួរឱ្យ​កត់សម្គាល់​ទាំង​នេះ គឺជា​សក្ខីកម្ម​នៃ​ទង្វើ​ប្រកបដោយ​គុណធម៌​របស់​លោក​បណ្ឌិត ដែល​ស្រប​នឹង​ពុទ្ធឱវាទ​របស់​ព្រះ​ពុទ្ធអង្គ​។​

​នា​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ សូម​ជួយ​ប្រោះព្រំ​សព្ទ​សាធុការពរ សិរី​សួស្ដី ជ័យ​មង្គល​ជូន ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំងកាយ​មាំមួន ប្រាជ្ញា​ភ្លឺ​ថ្លា មាន​អាយុ​យឺនយូរ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់ទិសទី សម្រេចបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត និង​សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល