ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជិត ៣០០០ នាក់ ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២៣

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជិត ៣០០០ នាក់ ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​មេសា ឆ្នាំ ២០២៣ នេះ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី រោងចក្រ​វាយនភ័ណ្ឌ មេ​ត​ថេត ជិត ៣,០០០ នាក់ ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៣ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ស្ថិតក្នុង​ឱកាស​នោះ ក្រៅពី​ការជួបជុំ សំណេះសំណាល របស់ លោក​អភិបាលខេត្ត និង​កម្មករ កម្មការិនី​ប្រកបដោយ​ភាពសប្បាយ​រីករាយ ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​រំលឹក​ផងដែរ​ថា នៅ​បរិវេណ​តាម​ដងផ្លូវ​មុខ​រោងចក្រ កន្លងទៅ​មាន​ទឹក​លិច​ក្នុង​រដូវវស្សា ដែល​ប្រការ​នេះ​ធ្វើឲ្យ​បងប្អូន​កម្មករ កម្មការិនី លំបាក​ក្នុងការ​ធ្វើ​ដំណើរ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ អាជ្ញាធរខេត្ត រួមជាមួយ​អាជ្ញាធរ​ស្រុក​កំពង់សៀម បាន​រៀបចំ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក​រួចរាល់​ហើយ ។​

​ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹង​ទៀតថា ភ្លើង​មួយ​ខ្សែ​កាត់​តាម​ភូមិ​ប្រសំ ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST រួច​ហើយ​ដឺរ សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន បងប្អូន​កម្មករ កម្មការិនី ចូល និង ចេញពី​ធ្វើការ ។​

​ឯកឧត្តម អភិបាលខេត្ត​បាន​រំលឹកថា ផ្លូវ​មួយ​ខ្សែ​ខាងលើនេះ ពីមុន​ជា​ប្រភេទ​ផ្លូវ​ដីសរ ថ្មភ្នំ និង​មាន​គ្រលុក​ច្រើន ដែល​កាលនោះ លោក បាន​ជួប​ប្រទះ​ឃើញ​រថយន្ត​ដឹកជញ្ជូន​កម្មករ កម្មការិនី​យើង ពេញៗ តោង​ឈរ​ផង មាន​សភាព​លំបាក​ក្នុងការ​ធ្វើ​ដំណើរ ។ បន្ទាប់ពី​បាន​ជួបប្រទះ​ដូច្នោះ ទើប​លោក​អភិបាលខេត្ត​បានសម្រេច​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នោះ ជា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ DBST តែម្ដង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី​យើង ដើម្បី​បញ្ជៀ​ស​ការគ្រោះថ្នាក់​ចរាចរណ៍​ណាមួយ ដោយ​យថាហេតុ ។​

​ទន្ទឹមនឹងនោះ​ដែរ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សូម​យកចិត្តទុកដាក់ ពិនិត្យ និង​ធ្វើ​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ជូន​ដល់​ប្រជាពលរដ្ឋ​យើង និង​ជួយ​លើកកម្ពស់​គុណភាព​ជីវិត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត និង​បំពេញការងារ​ទទួលបាន​ប្រាក់ចំណូល​សមរម្យ ដែល​អាច​ធានាបាន​ក្នុង​ការផ្គត់ផ្គង់​ជីវភាព គួបផ្សំ​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន ក្នុង​ការលើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល