ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ អញ្ជើញ​ជា​អធិបតី​ពិធី ប្រកាស​តែងតាំង ប្រធាន​សាខាសមាគម​រាជសីហ៍​ខេត្ត​ប៉ៃលិន និង សមាជិក​ជា​ច្រើន​រូប​ទៀត​

ថ្នាក់ដឹកនាំ សមាគម​រាជសីហ៍ អញ្ជើញ​ជា​អធិបតី​ពិធី ប្រកាស​តែងតាំង ប្រធាន​សាខាសមាគម​រាជសីហ៍​ខេត្ត​ប៉ៃលិន និង សមាជិក​ជា​ច្រើន​រូប​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​សមាគម បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក ប្រចាំ​សាខា​ខេត្ត​ប៉ៃលិន នៅ​ព្រឹក ថ្ងៃទី​២៩ ខែ មេសា ឆ្នាំ​២០២៣ នៅ​ខេត្ត​ប៉ៃលិន ដែល​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួម​សរុប​ជាង ១០០​អង្គ​/​អ្នក​។​

​លោក​ឧត្តមសេនីយ៍ឯក ភុ​ន សុផល អគ្គលេខាធិការរង​សមាគម បាន​អាន​សេចក្តីសម្រេច​តែងតាំង លោក ឌួង រក្សា ជា ប្រធាន​សាខា​ខេត្ត​ប៉ៃលិន និង ព្រះ​រតន​មុនី អ៊ា សុផល ជា​ព្រះ​ប្រធានកិត្តិយស​សាខា អមដោយ សមាជិក សមាជិកា សរុប​៥១​នាក់​។​

​បន្ទាប់​ពី​ត្រូវបាន​ប្រកាស​តែងតាំង លោក ឌួង រក្សា បាន​ឡើង​ថ្លែងអំណរគុណ និង ប្តេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​គឺ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល កៀរគរ​ថវិកា និង​ការចូលរួម​ពី​យុវជន ដោយ​គោរព​តាម​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង​សមាគម ជាពិសេស សូម​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ឯកឧត្តម ទេព យុទ្ធី ប្រធាន​ក្រុមប្រឹក្សា​យោបល់​សមាគម​រាជសីហ៍ សូម​គាំទ្រ និង​លើកទឹកចិត្ត ការប្តេជ្ញាចិត្ត​របស់ លោក​ប្រធាន​សាខា​ខេត្ត​ប៉ៃលិន និង​ណែនាំ​ឱ្យ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត​នេះ ទៅ​ផែនការ​សកម្មភាព​ជាក់ស្តែង ហើយ​ដើម្បី​ជោគជ័យ​ត្រូវធ្វើ​សកម្មភាព​ដោយ​គោរព​ច្បាប់ បង្កើត​ក្រុមតេ​លេក្រា​មមួយ​បម្រើ​ការងាររ​ដ្ឋ​បាល និង​ត្រូវ​រៀបចំ​ផែនការ រួច​អនុវត្ត មាន​ភាពប៉ិនប្រសព្វ រួម​សាមគ្គី​គ្នា​ធ្វើ​សកម្មភាព​។​

​ឯកឧត្តម​ប្រធាន​បាន​ថ្លែង​ការកោតសរសើ​ភាពប៉ិនប្រសព្វ​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​អភិវឌ្ឍន៍​ប្រទេស ជាពិសេស ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ សម្តែង​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​សាខា​ខេត្ត​ប៉ៃលិន ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​ថ្លែង​ការកោតសរសើរ លោក ជា កុសល និង​ក្រុមការងារ​ដែល​បាន​រៀបចំ​ពិធី​នេះ ដោយ​រលូន​។​

​ឯកឧត្ដម​ប្រធាន​បាន​ថ្លែង​ពី​ប្រវត្តិ​នៃ​ការកកើត​សមាគម តាំងពី​មាន​ក្បាលម៉ាស៊ីន​តែ​៥​នាក់ ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៩ រហូតដល់​បច្ចុប្បន្ន​មាន​សមាជិក ជាង​៥,០០០​អង្គ​/​នាក់ ក្នុងនោះ​មាន ខ្មែរឥស្លាម​ជាង​១,០០០​នាក់ ជនបរទេស​១៨​នាក់ និង​មាន​សាខា​សរុប​៣០ ក្នុងនោះ រាជធានី​/​ខេត្ត​ចំនួន​២៥ និង​សាខា​ក្រៅ​ប្រទេស​ចំនួន ០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី ដែល​កំពុង​ប្រកាស​ថ្ងៃនេះ​។​

​ឯកឧត្តម​ប្រធាន ណែនាំ​ឱ្យ​បន្ត​ធ្វើ​សកម្មភាព «​ធ្វើ​តែ​អំពើ​ល្អ មិន​សាបសូន្យ​ទេ​» ហើយ​មិន​ត្រូវ​អូសទាញ​សមាជិក​ឱ្យ​ចូលរួម ដោយ សន្យា​ផ្តល់​នេះ ផ្តល់​នោះទេ គឺ​គ្មាន​ទេ ការចូលរួម​ជា​សមាជិក​រាជសីហ៍ គឺ​ចូលរួម​ធ្វើបុណ្យ ធ្វើ​កិច្ចការ​មនុស្សធម៌ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​ប្រធាន បានឱ្យដឹងថា សមាគម​បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​បាន ជាង​៦០០​លើក ចំណាយ​ថវិកា​ជាង ១​លាន​ដុល្លារ ដែល​បានមកពី​ការបរិច្ចាគ របស់​ថ្នាក់ដឹកនាំ សមាជិក និង​សប្បុរសជន គឺ​មិន​ទាន់​មាន​ជំនួយ​ពី​ណា​ទេ ដោយ​ធ្វើ​សកម្មភាព កីឡា បណ្តុះបណ្តាល​យុវជន​នូវ​ជំនាញ ភាសា​របរ​ទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនង​សាធារណៈ បាន​ស្វែងរក​អាហារ​រូបករណ៍​ជាង ១,០០០​នាក់​ជា​មធ្យម​ក្នុង​១​ឆ្នាំ សម្រាប់​ផ្តល់ជូន សិស្ស និស្សិត យុវជន​រាជសីហ៍ ហើយ​សូម​ប្រកាស​ប្រគល់​ជូន ១០០​នាក់​ក្នុង​១​ឆ្នាំ ជូន​សាខា​ប៉ៃលិន​។​

​ឯកឧត្តម​ប្រធាន សូម​ថ្លែងអំណរគុណ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ផ្តល់​អាហារ​រូបករណ៍ ៥០​នាក់ ក្នុង​១​ឆ្នាំ ជូន​យុវជន​សមាគម​។​

​ក្រៅពី​ធ្វើ​សកម្មភាព​មនុស្សធម៌ កីឡា ជួយ​សង្គម ក្នុង​ប្រទេស​យើង សមាគម​រាជសីហ៍ ក៏​បាន​ធ្វើ​សកម្មភាព​ក្រៅប្រទេស ដូចជា កូរ៉េ បារាំង និង​ជប៉ុន​។​

​ឯកឧត្ដម​ប្រធាន​ថ្លែង​ការគាំទ្រ ការប្តេជ្ញាចិត្ត​របស់ លោក ឌួង រក្សា និង​ណែនាំ​ឱ្យ​អនុវត្ត​ការប្តេជ្ញាចិត្ត​នោះ ដោយ​ផ្សព្វផ្សាយ​និង​អនុវត្ត​សកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ រួម​សាមគ្គី​គ្នា ធ្វើ​សកម្មភាព​មនុស្សធម៌ ជាពិសេស ត្រូវ​គាំទ្រ សម្តេច​តេជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នាពេល​អនាគត​។​

​ចុងបញ្ចប់ ឯកឧត្តម​ប្រធាន​បាន​ជូនពរ ប្រគល់​លិខិត​តែងតាំង ថតរូប​អនុស្សាវរីយ៍ និង​បាន​ចូលរួម​ពិសារ​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រីករាយ​ក្រៃលែង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល