នៅព្រឹកថ្ងៃទី ២៧ មេសា ឆ្នាំ ២០២៣ លោក គឹម បញ្ញា ត្រូវបានបញ្ជូនមកដល់សាលាដំបូងខេត្តកំពត រង់ចាំបន្តនិតិវិធី ។
គួរបញ្ជាក់ថា លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងកំពត បន្ទាប់ពីចូលខ្លួនបំភ្លឺ ពាក់ព័ន្ធករណីហិង្សាលើប្រពន្ធបង្កឲ្យមានរបួសស្នាម ។
ការឃាត់ខ្លួននេះ គឺក្រោយពេល ស្ត្រីឈ្មោះ ម៉ាត់ លក្ខិណា ដែលជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថាជា ប្រពន្ធរបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានបង្ហោះវិដេអូ និងខ្លឹមសាររៀបរាប់ពីការឈឺចាប់ និងសូមឲ្យមហាជនជួយរកយុត្តិធម៌ ពីការប្រើអំពើហិង្សាពីស្វាម៉ី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ៕