ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

បើក​អង្គសិក្ខាសាលា​ស្តីពី តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជូន​ដល់​មន្ត្រី​ព័ត៌មាន និង អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

បើក​អង្គសិក្ខាសាលា​ស្តីពី តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជូន​ដល់​មន្ត្រី​ព័ត៌មាន និង អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ពុធ ៧ កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ នេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបចំ​បើក​អង្គ​សិក្ខាសាលា​ស្តីពី តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជូន​ដល់​មន្ត្រី​ព័ត៌មាន និង អ្នកសារព័ត៌មាន​ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ។ ចូលរួម​នា​ឱកាស​នោះ រួមមាន លោក​សយ ទិ​ត្យាវ​ង្ស សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប តំណាង ឯកឧត្ដម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ប្រតិភូ​អមដំណើរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អភិបាល​អភិបាលរង​ក្រុង​ស្រុក និង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ជាច្រើនរូប​។​

​ឯកឧត្ដម លីវ សុខុន ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​សន្ទុះ​រីកចម្រើន​គួរឱ្យកត់សំគាល់ ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​បើក​ទូលាយ​នូវ​សិទ្ធ​សេរីភាព​ក្នុង​ការបញ្ចេញមតិ ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​កម្ពុជា​។ ឯកឧត្ដម​បន្តថា ស្របពេល​ដែល​បរិបទ​ពិភពលោក​ទាំងមូល មានការ​វិវត្តន៍​យ៉ាង​ខ្លាំង ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់​ប្រភេទ​រួមមាន Offline , Online និង​បណ្តាញ​សង្គម​ជាច្រើន បាន​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​សម្បូរ​បែប​ទាំង​ព័ត៌មាន​វិជ្ជមាន និង​អវិជ្ជមាន បាន​ជះ​ឥទ្ធិពល​ដល់​សង្គមជាតិ និង​ពិភពលោក បាន​ធ្វើឲ្យ​វិស័យ​ព័ត៌មាន មាន​សារៈសំខាន់​ណាស់ ក្នុង​ការទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល និង អាជ្ញាធរ​ដែនដី ដូច្នេះ​ដើម្បី​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ ថ្ងៃនេះ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​រៀបចំ​សិក្ខាសាលា ស្តីពី​តួនាទី​ភារកិច្ច និង​ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ក្នុង​គោលបំណង​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ឱ្យ​កាន់តែ​ប្រសើរឡើង ។​

​ក្នុងនាម​អាជ្ញាធរ​ខេត្ត​សៀមរាប លោក អ៊ឹង គឹម​លាង អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​សិក្ខាសាលា​ស្តីពី តួនាទី ភារកិច្ច និង​សីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ជូន​ដល់​មន្ត្រី​ព័ត៌មាន និង អ្នកសារព័ត៌មាន ដែឬល​រៀបចំឡើង​ដោយ​មន្ទីរព័​ត៌មាន​ខេត្ត ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​លើក​ទី​៥ កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២៣ នៅ​សាល​ពិរ​ពណ៍​កោះ​ពេជ្រ ដែល​សម្តេច​បាន​ជំរុញ​ដល់​ក្រសួង​ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច​បង្កើន​ការបណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន​។

​លោក​ក៏​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​អាជីព និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការផលិត​ព័ត៌មាន​ផ្សព្វផ្សាយ ក៏​ដូច​ជា​ការ​បញ្ជេញមតិ​ត្រូវគោរព​ទៅតាម​ដែន​កំណត់​សិទ្ធិ ដែល​បាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ក្នុង​ប្រទេស​កម្ពុជា ដែល​មានចែង​ពី​សិទ្ធិ​ក្នុង​ការបញ្ចេញមតិ ។​ល​។ ស្រប​តាម​ប្រសាសន៍​សម្តេច​តេជោ «​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការពិត​» ត្រូវគោរព​សិទ្ធិ​អ្នក​ដ៏​ទៃ មិនមែន​ចេះតែ​ផ្សាយ​តាម​ចិត្ត​នឹកឃើញ​នោះទេ​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​អង្គ​សិក្ខាសាលា​នេះ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រៀបប្រដូច​វិស័យ​ព័ត៌មាន​ទៅ​នឹង​ខ្យល់​ដកដង្ហើម ខណៈ​ដែល​ម្នាក់ៗ​មិន​ដែល​បាន​គិតថា​ខ្យល់​ដកដង្ហើម​សំខាន់​នោះទេ ទាល់តែ​ថប់ដង្ហើម ឬ​លង់ទឹក​ទើប​ដឹងថា​ខ្យល់​មាន​សារសំខាន់​ប៉ុណ្ណា ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី បានចាត់ទុក​ក្រមសីលធម៌​នៃ​វិជ្ជាជីវៈ​មាន ថា​ពិតជា​មាន​សារសំខាន់​ណាស់ វា​មិនមែន​មាន​លក្ខណៈ​បង្ខំ ត្រូវ​មានទោស ឬ​ឧក្រិដ្ឋកម្ម​បទល្មើស​ទេ ប៉ុន្តែ​ក្រមសីលធម៌ ដូចជា​ខ្យល់​នៅក្នុង​បា​ឡុង ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល