ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ “​គណនេយ្យភាព​សមិទ្ធកម្ម​”

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យអនុវត្ត នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ “​គណនេយ្យភាព​សមិទ្ធកម្ម​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត នូវ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៤ (២០២៣-២០២៧)​។ កម្មវិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក និង​សមាជិកា នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ និង​អង្គការក្រៅរដ្ឋាភិបាល​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា មិនមែន​រង់ចាំ​ទាល់តែ​មាន​សន្តិភាព​ពេញលេញ ទើប​ធ្វើ​កំណែទម្រង់​នោះទេ​។ ការរស់រាន​របស់​កម្ពុជា​ឈាន​មកដល់​ពេលនេះ គឺ​បាន​មក​ដោយ​ការធ្វើកំណែទម្រង់​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ជីវិត​របស់​សម្តេច​ជួប​នូវ​ការ​ផុយស្រួយ​យ៉ាងខ្លាំង​លើ​ការធ្វើ​កំណែទម្រង់​នេះ​។ ការធ្វើកំណែទម្រង់​របស់​សម្តេច​នា​ពេល​កន្លងមក​មាន​ចំនួន​ពីរ​រួមមាន ទី​១ គឺ​ការ​កំណែទម្រង់​ខាង​នយោបាយ គឺ​ត្រូវ​ដោះស្រាយ​ជម្លោះ​កម្ពុជា តាមរយៈ​ការចរចា​ស្វែងរក​សន្តិភាព និង​ទី​២ កំណែទម្រង់​ខាង​សេដ្ឋកិច្ច​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំ​លឹ​ក​ថា មាន​កម្លាំង​សង្កត់​៣ ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​នយោបាយ និង​ការធ្វើ​កំណែទម្រង់ រួមមាន ទី​១ ការមិនចុះសម្រុង​គ្នា​នៅ​ផ្ទៃក្នុង​ក្រោយពេល​ផ្តួលរំលំ​ខ្មែរក្រហម ទី​២ របប​ទីផ្សារ​ខុស​គ្នា​រវាង​វៀតណាម និង​កម្ពុជា និង​ទី​៣ ការដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោក​សេរី​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការធ្វើកំណែទម្រង់​របស់​កម្ពុជា បាន​ធ្វើ​ជា​បន្តបន្ទាប់​ដោយ​មិន​ចាំ​ជំនួយ​របស់​បរទេស​នោះឡើយ​។

​ការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​កន្លងទៅនេះ បាន​បង្កើត​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​នៅ​កម្ពុជា ទាំង​សមិទ្ធផល​ក្នុង​ការកែលម្អ​អភិបាលកិច្ច នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ទាំង​សមិទ្ធផល​ក្នុង​ទិដ្ឋភាព​នៃ​ការរីកចម្រើន​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​សម្តេច​តេជោ​បានប្រសាស​ន៍​ទៀតថា ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សង្គម មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយនឹង​សមិទ្ធកម្ម នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ឬ ថវិកា​ជាតិ​រយៈពេល​២០​ឆ្នាំក្រោយ ចំណូល​ថវិកាជាតិ ក្នុង​ឆ្នាំ​២០២៣ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​មាន​រហូត​ដល់ ៣២,៩៣៦ ប៊ី​លាន​រៀល ឯណោះ រីឯ​ចំណាយ​ថវិកា​ជាតិ​សរុប​មាន​ប្រមាណ ៤១,៥៣៧ ប៊ី​លាន​រៀល ។ សូចនាករ​សមិទ្ធកម្ម​ដ៏​ល្អប្រសើរ​នេះ គឺជា​ឃ្នាស់​សេដ្ឋកិច្ចដ៏​សំខាន់​បំផុត​មួយ ដែល​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​កំណើន និង​បន្ត​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជា​បន្តបន្ទាប់ រហូត​ដល់​សម្រេចបាន​នូវ​ចំណាត់ថ្នាក់​ជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥ និង​កំពុង​បោះជំហាន​ប្រកបដោយ​ភាពជឿជាក់ ទៅកាន់​ឋានៈ​ជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា ការលើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក៏ដូចជា​លើកកម្ពស់​ជីវភាព និង គុណភាព​របស់​មន្ត្រីរាជកា​រ ពង្រឹង​ប្រសិទ្ធភាព​ស្ថាប័ន​សាធារណៈ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អ​ឡើង តាមរយៈ​អាទិភាព​ចំនួន​៤ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​គឺ មនុស្ស ផ្លូវ ទឹក និង​ភ្លើង ដែល​សំដៅ​ដល់​ការកសាង និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រូបវន្ត និង​មិនមែន​រូបវន្ត​លើ​គ្រប់​វិស័យ​។ រឹតតែ​សំខាន់​ជាង​នេះ​សមិទ្ធផល​ទាំងអស់នេះ គឺជា​កត្តា​រួម​ចំណែក​ដ៏​ធំធេង ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ដែល​មាន​ការធ្លាក់ចុះ​ជា​លំដាប់​។ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ឈាន​មក​ដល់​ដំណាក់កាល​ទី​៤ ដែល​ជា​ដំណាក់កាល ចុងក្រោយ​របស់​ខ្លួន បន្ទាប់ពី​ត្រូវ​បាន​អនុវត្ត​អស់​រយៈពេល​ជិត​២០​ឆ្នាំ ដែល​សម្តេច​ធ្លាប់បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ចេញ​នូវ​ដំណាក់កាល​ទី​១ នៃ​កម្មវិធី​កែទម្រង់​នេះ នៅក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០០៤​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជាមួយ​នឹង​ឆន្ទៈ​មុត​ស្រួច​ឥត​រាថយ និង​ឥត​ងាករេ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​អនុវត្ត​កម្មវិធី​កែទម្រង់ ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​នេះ ឆ្លងកាត់​ដំណាក់កាល​ធំៗ​ចំនួន​៣​រួមមាន​៖ ដំណាក់កាល​ទី​១ ត្រូវបាន​អនុវត្ត ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០០៨ ដែល​មាន​គោលដៅ​គន្លឹះ សំដៅលើ​ការបង្កើន​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា​។ ដំណាក់កាល​ទី​២ ត្រូវបាន​អនុវត្ត​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៥ ដែល​មាន​គោលដៅ​គន្លឹះ សំដៅលើ ការបង្កើន​គណនេយ្យភាព​ហិរញ្ញវត្ថុ និង ដំណាក់កាល​ទី ៣ ត្រូវបាន​អនុវត្ត​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២២ ដែល​មាន​គោលដៅ​គន្លឹះ សំដៅលើ ការបង្កើន​ការផ្សារភ្ជាប់​ថវិកា​ទៅ​នឹង​គោល​-​នយោបាយ​។ ដំណាក់កាល​ទី ៤ ដែល​យើង​កំពុង​ប្រកាស​ដាក់​ឱ្យ ចាប់ផ្តើម​អនុវត្ត​នាពេលនេះ ត្រូវបាន​គ្រោង​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០២៣ នេះ​រហូតដល់​ឆ្នាំ ២០២៧ ដែល​មាន​គោលដៅ​គន្លឹះ សំដៅលើ​ការបង្កើន​គណនេយ្យភាព​សមិទ្ធ​កម្ម​។ បុព្វហេតុ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ សមិទ្ធកម្ម​ដ៏​ល្អ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ បាន​ពង្រឹង​ឱ្យ​កាន់តែ​មាំមួន​ឡើង នូវ​ភាព​ជា​ម្ចាស់ និង​តួនាទី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេសជាតិ​ដោយ​បាន កាត់បន្ថយ​ការ​ពឹងពាក់​លើ​ការខ្ចី​ពី​ក្រៅប្រទេស ដែល​បច្ចុប្បន្ន ការខ្ចី​ពី​ក្រៅ​ប្រទេស​ប្រចាំឆ្នាំ​មាន​ទំហំ​មិន​ស្មើនឹង​២០​ភាគរយ​នៃ​ថវិកា​ជាតិ​សរុប​នោះទេ​។​

​សម្តេច​តេជោ​មានប្រសាស​ន៍​ថា នៅក្នុង​អតីតកាល​៣០​ឆ្នាំមុន ចំណូល​ក្នុង​ស្រុក​ដែល​យើង​រក​បាន​ដោយ​ខ្លួនឯង មាន​ត្រឹម​ប្រមាណ​មួយ​ភាគបី​នៃ​ថវិកា​ជាតិ​សរុប​តែប៉ុណ្ណោះ បានន័យថា តម្រូវការ​ប្រមាណ​ពីរភាគបី​នៃ​ថវិកាជាតិ​ត្រូវបាន ដោះស្រាយ​ដោយ​ប្រភព​ធនធាន​ជា​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រៅ​ប្រទេស ។ នេះ​គឺជា​លទ្ធផល​ជាក់ស្ដែង​ដែល​យើង​សម្រេចបាន ស្របតាម​គោលជំហរ​ដឹកនាំ ដែល​សម្តេច​ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ នា​ពេល​កន្លង​ទៅ គឺ ៖ «​កែទម្រង់​-​រស់ មិន​កែទម្រង់​- ស្លាប់​»​។ កិច្ច​ការ​កែទម្រង់​បានធ្វើឱ្យ​ក្ដី​រំពឹង​ទុក​លើ​ការកសាង ប្រជាជាតិ​របស់​យើង ដែល​ត្រូវបាន​ចារឹក​ទុក​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ក្លាយទៅជា​ការពិត​នោះ​គឺ​៖ «​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​វាសនា​អនាគតជាតិ​ឱ្យបាន​ឈានឡើង រីកចម្រើន​លូតលាស់ សម្បូរ​រុងរឿង​ជានិច្ច​និរន្តរ៍​» និង​ប្រែក្លាយ កម្ពុជា​ឱ្យទៅ​ជា «​កោះសន្ដិភាព​» យ៉ាង​ពិតប្រាកដ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ដើម្បី​បន្ត​ជំរុញ​អនុវត្ត​ដំណាក់កាល​ចុងក្រោយ​នៃ​កម្មវិធី​កែទម្រង់​នេះ​ឱ្យ​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក សម្តេច​តេជោ ហ៊ុន សែន សូម​ផ្តល់​អនុសាសន៍​គន្លឹះ​ចំនួន​៨​ចំណុច សម្រាប់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃ​គ្រប់​ក្រសួង​-​ស្ថាប័ន ដែល​ជា​តួអង្គ​និម្មាបនករ និង​ប្រតិបត្តិ​ករ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ សម្តេច​ពិតជា​មាន​មោទនភាព​ខ្ពស់ ចំពោះ​ការអនុវត្ត​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅ ដែល​តាមរយៈ​នេះ យើង​អាច​កសាង​មូលដ្ឋានគ្រឹះ តាម​ដំណាក់កាល​នី​មួយៗ និង​អាច​ឈាន​មក​ដល់​ដំណាក់កាល ចុងក្រោយ​នេះ​បាន​ដោយ​ជោគជ័យ​យ​។​សម្តេច​តេជោ​សូម​ផ្ដាំផ្ញើ និង​ជំរុញ ជាថ្មី​ម្តងទៀត ឱ្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សកម្ម​ចូលរួម​អនុវត្ត តាម​បេសកកម្ម មុខងារ កម្មវិធី​ការងារ និង​គណនេយ្យភាព​របស់​ខ្លួន​ប្រកបដោយ​ភាពជា​ម្ចាស់ និង ឆន្ទៈ​កែទម្រង់​មោះមុត នៅក្នុង​កម្មវិធី​កែទម្រង់​នេះ ដូច​ត្រូវបាន កំណត់​នៅក្នុង​ឯកសារ «​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ស្ដីពី​កម្មវិធី កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៤»​។​

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា ដំណាក់កាល​ទី ៤ នឹង​ត្រូវបាន​អនុវត្ត ប្រកបដោយ​ជោគជ័យ ជាមួយនឹង​ការដកស្រង់​នូវ​មេរៀន និង​ពិសោធន៍​ល្អៗ ព្រមទាំង​ការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃ​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជម្នះ​នូវ​ឧបសគ្គ​ផងទាំងពួង ប្រកបដោយ​ស្មារតី​សាមគ្គី កិច្ចសហការ និង​ការសម្របសម្រួល​ខ្ពស់​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ កសាង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ឱ្យ​ឆ្លើយ​តប​ទៅតាម ស្ដង់ដា និងឧ​ត្ត​មានុ​វត្តន៍​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល