ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១១២

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១១២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១១២ នៅ​វិមាន​សន្តិភាព​។​

​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា លើក​ទី​១១២ ក្នុង​ឆ្នាំ​២០២៣​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ស្ត្រី​រួមគ្នា រក្សា​សុខ​សន្តិភាព ដើម្បី​កិច្ច​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​»​។ ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​ក្រោម​ប្រធានបទ​នេះ មាន​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​ការចូលរួម​របស់​ស្ត្រី ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការថែរក្សា​សុខសន្តិភាព ក៏ដូចជា​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុងកា​រ​ពន្លឿន​កិច្ចអភិវឌ្ឍលើ​គ្រប់​វិស័យ​។​

​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវបាន​ពិភពលោក​ប្រារព្វ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុងការ​ទាមទារ​សិទ្ធិ​សេរី និង​គេចផុត​ពី​ទង្វើ​ជិះជាន់​នានា​។ សម្រាប់​នៅ​កម្ពុជា​មិន​ថា តែ​សិទ្ធិនារី ឬ​បុរស​នោះឡើយ គឺ​ត្រូវបាន​បាត់បង់​អស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ស្ត្រី​ផង​បាន​កើតមាន​ជា​ថ្មី​ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូតដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ជា​និច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី រហូត​បង្កើតបានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​៨ មីនា លើក​ទី​១១២ ឆ្នាំ​២០២៣​នេះ​។ សម្ដេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​កិច្ចការ​នារី​នា​ពេល​កន្លងមក​ជា​ពិសេស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការងារ​ស្ត្រី​ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​នា​ពេល​បន្តបន្ទាប់​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​អំណាច​ស្ត្រី​នោះ គឺ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​ស្ត្រី​មាន​កម្រិត​សេដ្ឋកិច្ច​ល្អប្រសើរ ព្រោះ​កត្តាសេដ្ឋកិច្ច​នេះហើយ គឺ​ជា​ការសម្រេច​ដ៏​ធំ​របស់​ស្ត្រី​នាពេល​បច្ចុប្បន្ន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កិច្ចការ​ដែល​ត្រូវ​បន្ត​ធ្វើ​នោះ គឺ​ត្រូវ​ពង្រឹង និង​បង្កើតឱ្យមាន​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ជា​ស្ត្រី​ឱ្យបាន​កាន់តែ​ច្រើន សម្រាប់​ឲ្យ​ពួកគាត់​បាន​បន្ត​ការសិក្សា​រៀនសូត្រ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​អោយជួយ​គាំពារ ដើម្បី​អាច​បង្កើត​អន្តេវាសិកដ្ឋាន​តាម​កម្រិត​មធ្យមសិក្សា និង​ថ្នាក់​ឧត្តមសិក្សា ដើម្បី​រក្សា​គម្លាត​នៃ​ការសិក្សា​រវាង​សិស្សស្រី និង​សិស្ស​ប្រុស ជា​ពិសេស​តំបន់​ជនបទ​ដាច់ស្រយាល​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា គោលដៅ​ធំ និង​ជា​អាទិភាព​ដែល​រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវធ្វើ គឺ​ត្រូវការ​ពង្រឹង​អំណាច​ស្ដ្រី​ក្នុង​វិស័យសេដ្ឋកិច្ច​ឱ្យបាន​កាន់តែ​ធំធេង​ថែម​ទៀត តាមរយៈ​ការពង្រឹង​អំណាច​ដល់​ស្ដ្រី​នូវ​គ្រប់​ការងារ​ទាំងអស់​ជាពិសេស​អំណាច​គ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ទម្ងន់ នៃ​អំពើហិង្សា​នានា ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ រហូត​ដល់​បុរស​ជា​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង កាលពី​ពេល​ថ្មីៗ​នេះ និង​ទម្រង់​ហិង្សា​ផ្សេងៗ​ទៀត ដូច្នេះ​សម្តេច​តេជោ​សូម​អំពាវនាវ​ឲ្យមាន​ការបញ្ឈប់​នៅ​អំពើហិង្សា​ទាំងអស់នេះ និង​ចូលរួម​លុបបំបាត់​អំពើហិង្សា​គ្រប់​រូបភាព​ទាំងអស់​ទៅ​លើ​ស្ត្រី​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​បានលើកឡើ​ង ពី​ការ​ហែកហួរ​គ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយ​មាន​ការ​ឌឺដង​ឲ្យ​គ្នា តាម​បណ្តាញ​សង្គម Facebook ដែល​នេះ សម្ដេច​តេជោ​ចាត់ទុកថា ជា​រឿង​អាម៉ាស​បំផុត មិន​ត្រឹមតែ​បុគ្គល​ទាំងសងខាង​នោះទេ វា​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កូនៗ និង​ក្រុមគ្រួសារ​ទៀតផង​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ទាំងឡាយ បើសិន​ជា​ក្រុម​គ្រួសារ​រស់នៅ​មិន​ចុះសម្រុង​ជាមួយគ្នា ត្រូវ​ដោះស្រាយ​គ្នា​ដោយ​សន្ដិវិធី ដើម្បី​រក្សា​កិត្តិយស​គ្រួសារ និង​សីលធម៌​នៅក្នុង​សង្គម ជៀសវាង​ការ​ហែកហួរ​ជេរ​គ្នា​តាម​បណ្ដាញ​សង្គម ដែល​ធ្វើឲ្យ​អាប់ឱន​ទាំង​គ្រួសារ និង​សង្គមជាតិ​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅកាន់​បណ្ដា​តំណាង​ស្ថានទូត និង​បរទេស​មួយ​ចំនួន​ថា តើ​បាន​ដឹង​ទេ​ថា នា​អំឡុង​ពេល​ដែល​គ្រួសារ​សម្ដេច​តេជោ និង​ភរិយា​សម្ដេច​កំពុង​សម្រក់​ទឹកភ្នែក ពេល​ដែល​ប្អូនស្រី​ថ្លៃ​សម្ដេច​ទទួល​មរណភាព បែរជា​មាន​ជន​អាក្រក់​នៅ​ក្រៅ​ប្រទេស​មួយចំនួន​មក​ប្រមាថ​ដល់​ភរិយា និង​គ្រួសារ​សម្ដេច​ទៅ​វិញ​។ តើ​រឿង​នេះ​អស់លោក​បរទេស​អាច​ទ​ទួល​យក​បាន​ទេ​?​។ សម្តេច​តេជោ​បានប្រកាស​សារ​ជា​ថ្មី​ថា សម្ដេច​គ្មាន​ថ្ងៃ​ប្រើ​ប៊ិច​ដើម្បី​ចុះហត្ថលេខា ស្នើសុំ​ការលើកលែងទោស​ដល់​ជន​អាក្រក់​ណាមួយ​ដែល​បាន​ប្រមាថ​ដល់​ក្រុមគ្រួសារ​របស់​សម្ដេច​ដាច់ខាត​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា សម្ដេច​បាន​ចុះហត្ថលេខា ទៅ​លើ​ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​កម្មការិនី ដែល​រោងចក្រ​របស់​ខ្លួន​ត្រូវបាន​ព្យួរការងារ​អំឡុង​ពេល​វិបត្តិកូ​វីដ​១៩​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ទៀត​ថា ចំពោះ​ស្ថានភាព​ដែល​រោងចក្រ​ត្រូវ​បាន​ព្យួរ ដែល​ក្នុងនោះ​កម្មករ​ប្រមាណ ៣២០០០ នាក់ ក្នុងនោះ​មាន​ស្ដ្រី ២៦០០០ នាក់ នឹង ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដូច​អំឡុង​សម័យ​កាលកូ​វីដ​-១៩​ដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៧ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី ដែល​មាន​រដ្ឋមន្ត្រី​ជា​ស្ត្រី​នោះ
​នឹង​មិន​ត្រូវ​ផ្លាស់ប្តូរ​តួនាទី​ឡើយ​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា យោង​តាម​ការស្ទង់មតិ​ដោយ​ស្ថាប័ន​បរទេស មួយ​បាន​បញ្ជាក់ថា អត្រា​របស់​ស្ត្រី​គាំទ្រ​សម្តេច​មាន​ចំនួន​ច្រើន​ជាង​បុរស​។ ដែល​នេះ​អាច​ចាត់ទុកថា​ស្ត្រី​បាន​យល់ដឹង​អំពី​តម្លៃ​សុខសន្តិភាព​ដែល​ពួកគាត់​ធ្លាប់​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​រ៉ាំរ៉ៃ​ជាច្រើន​មក​ហើយ​នា​ពេល​អតីតកាល​។ ដូច្នេះ​គាត់​បាន​ឲ្យ​តម្លៃ​ទៅលើ​កត្តា​សុខ​សន្តិភាព​របស់​ប្រទេសជាតិ​នា​ពេលបច្ចុប្បន្ន​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ជា​ថ្មី​ថា ការជួយ​ស្ត្រី គឺ​ជួយ​ខ្លួនឯង ជួយ​ប្រពន្ធ ជួយ​បងស្រី ជួយ​ប្អូនស្រី ជួយ​កូន​ស្ត្រី និង​ជួយ​ស្ត្រី​ឯទៀត គឺ​ជួយ​ខ្លួនឯង​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ និង​អបអរសាទរ​ចំពោះ ទិវា​អន្តរជាតិ ៨​មីនា លើក​ទី​១១២ ឆ្នាំ​២០២៣ សូម​ឲ្យ​ស្ត្រី​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល