ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ សញ្ញាបត្រ ជូន​សិក្ខាកាម និង​និស្សិត នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ សញ្ញាបត្រ ជូន​សិក្ខាកាម និង​និស្សិត នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​ជូន​ដល់​សិក្ខាកាម និង​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​សរុប​ ១,៧២៨​នាក់ នារី ៦៨៤​នាក់ បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពេលកន្លងមក​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣​នេះ គឺ​នៅសល់​រយៈពេល​តែ​៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​ត្រូវ​ប្រារព្ធ​ពិធី​បើក​ការប្រកួត នា​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣​ខាងមុខ​។​សម្តេច​តេច​ជោ​បានប្រសាសន៍ថា ក្នុងស្ថានភាព​កូវី​ដ​-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបាន​ធ្វើឡើង​តាម​របត់​ថ្មី ជា​ពិសេស​តាម​អន​ឡាញ​។​ទោះជា​បែប​នេះ​ក្តី ដំណើរការ​បណ្តុះបណ្តាល​នៅតែ​បន្ត រហូត​ដល់​កម្ពុជា​អាចមាន​លទ្ធភាព​បើក​ប្រទេស​ឡើង និង​ដំណើរការ​ប្រក្រតីភាព​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍កោត​សរសើរ​ដល់​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ដែល​បាន​ប្រឹងប្រែង​ក្នុង​ការកសាង​ធនធានមនុស្ស តាមរយៈ​ការបណ្តុះបណ្តាល​សិស្ស​វិជ្ជាជីវៈ និង​និស្សិត​កម្រិត​បរិញ្ញាបត្ររង កម្រិត​បរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​កូវី​ដ​១៩ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​ពេលនោះ​យើង​ហៅ​ថា ចាក់​ស្រោច​វ៉ាក់សាំង ហើយ​ពេលនេះ​សម្តេច​សូម​ហៅថា «​មុជ​វ៉ាក់សាំង​»​តែម្តង ដែល​ធ្វើឱ្យ​កម្ពុជា​មាន​លទ្ធផល​បើក​ប្រទេស​ឡើងវិញ ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​ដូច​ពេល​បច្ចុប្បន្ន​នេះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​មិន​អត់ឱន​ឱ្យ​នរណា​ឡើយ ដែល​មាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវ​តែ​រក្សា​សុខ​សន្តិភាព​នេះ​ឱ្យបាន ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​។​
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៅកាន់​បរទេស​ខ្លះ សូម​កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​សូម​កុំ​បង្កើត​កំហុស និង​សោកនាដកម្ម​ជា​ថ្មី​មក​លើ​ប្រទេស​កម្ពុជា​។​សូម​កុំ​តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្ដែ​បែរជា​គាំទ្រ​សង្គ្រាម​ទៅវិញ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​ភាពអត់ឃ្លាន​ក្នុង​ពេល​អតីតកាល តែ​មកដល់​ពេល​នេះ​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែលមាន​ផលិតកម្ម​កសិកម្ម​ខ្ពស់ ដូចជា​៖ ស្រូវ ពោត ដំបូង និង​ផលិតផល​ដ៏​ទៃ ដែល​កម្ពុជា​កំពុង​មាន​តម្រូវការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បរទេស ក្រៅពី​ផ្គត់ផ្គង់​តម្រូវ​នៅក្នុង​ស្រុក​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​គិតគូរ​ប្រុងប្រយ័ត្ន​ខ្ពស់​បញ្ហា​សុខភាព ខណៈ​ដែល​ពិភពលោក​កំពុង​មាន​ការប្រែប្រួល​អាកាសធាតុ ដែល​នាំ​ដោយ​មាន​ជំងឺ​ច្រើន​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា បាន​ឆ្លងកាត់​វាល​៣ ដែល​ជា​ទុក្ខលំបាក ក្នុងនោះ​មាន វាល​ទី​១ គឺ​វាល​សង្គ្រាម វាល​ទី​២ គឺ​វាល​អត់ឃ្លាន ដូចជា​ជំនាន់ ប៉ុល ពត ពលរដ្ឋ​ស្លាប់​ព្រោះ​អត់ឃ្លាន ប៉ុន្ដែ​កម្ពុជា​បាន​ឆ្លង​ផុត​រួចហើយ​។ ប៉ុន្ដែ​វាល​ទី​៣ គឺ​ជំងឺឆ្លង ដែល​កម្ពុជា​កំពុង​ហែល​ឆ្លង ពី​ព្រោះ​បញ្ហា​ជំងឺ​នេះ បាន​កើតឡើង​ជា​បន្តបន្ទាប់ រាប់​ចាប់តាំងពី​ជំងឺ​ផ្ដាសាយ​បក្សី ជំងឺសារ​ជ្រូក និង​ជំងឺ​កូវី​ដ​-១៩ ជាដើម ដែល​វា​បាន​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់​នោះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ឡើង​វិញ​ទៀត​ថា ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច និង​ផលិតកម្ម​នៅក្នុង​ស្រុក កម្ពុជា​កំពុង​ផ្ដល់​នូវ​ការរៀបចំ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​និស្សិត​ក្រីក្រ​ចំនួន ១,៥ លាន​នាក់​។ សម្តេច​តេជោ បានប្រកាសថា រាជរដ្ឋាភិបាល​ក​ម្ពជា កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​បំពេញ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន​បាន​យ៉ាង​ល្អប្រសើរ ក្នុងនោះ​មាន​នយោបាយ​គាំពារ​សង្គម និង​ប្រជាពលរដ្ឋ ដែល​គោ​លប​យោ​បាយ​ទាំងនោះ​ត្រូវបាន​អនុវត្តន៍ និង​ទទួល​ផល​រួចមកហើយ​។​សម្តេច​តេជោ បានបញ្ជាក់​ថា ពេលនេះ សភាពការណ៍​សេដ្ឋកិច្ចពិភពលោក​មិនល្អ​ទេ ទាំង​នៅ​អាមេរិក និង​នៅ​អឺរ៉ុប ជាពិសេស​គឺ​នៅ​អឺរ៉ុប​នេះ​តែម្ដង​។​ថ្វី​ត្បិត​ពេលនេះ មិន​បង្ក​នូវ​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្ដែ​ស្ថានភាព​នេះ​បាន​ធ្វើឱ្យ ប៉ះពាល់​ដល់​អតិផរណា​នៅ​គ្រប់​ប្រទេស​ទាំងអស់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ពេល​កូវី​ដ​-១៩​ផ្ទុះឡើង មាន​កម្មករ​រាប់​លាន​ដាក់​អត់​ការងារ​ធ្វើ នៅ​ទូទាំង​ពិភពលោក​។ សម្តេច​តេជោក៏បាន​ប្រកាស​គាំពា​រដល់​កម្មករ ដែល​ត្រូវ​រោងចក្រ​ព្យួរ និង​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ រហូត​ដល់​ពួកគេ មានលទ្ធភាព​កសាង​លទ្ធកម្ម​ជីវភាព​ល្អ​ប្រសើរ​ឡើង​វិញ​។​

​នៅថ្ងៃនេះ សម្ដេច​តេ​ជោបាន​ណែនាំ​ដល់​អភិបាលរាជ​ធា​នី​ភ្នំពេញ ក្នុង​ការរៀបចំ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ជាពិសេស​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​លេង​តាម​បណ្ដា​ខេត្ត​សំខាន់ៗ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដូចជា​ទៅលេង​ខេត្ត​សៀមរាប​អង្គរ​ជាដើម ដែល​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ទីនោះ​។ សម្តេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​បងប្អន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស ទោះ​ធ្លាប់​ជេរប្រមាថ រិះគន់ គណបក្ស​ប្រជាជន​កម្ពុជា​, រាជរដ្ឋាភិបាល និង​សម្តេច​ក៏​ដោយ​ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួនដោយមិនមានការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដូចការបំផុសព័ត៌មានបំពុល របស់ក្រុមអគតិមួយចំនួននោះទេ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះសិក្ខាកាម និងនិស្សិតជ័យលាភី នៃវិទ្យាស្ថានខ្មែរ ជំនាន់ថ្មីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យ ក្នុងការងារ ជាបន្តបន្ទាប់ទៀត៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល