នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ អតីតស្នងការខេត្តព្រៃវែង ដែលត្រូវបានតែងតាំងជាអគ្គស្នងការរង នគរបាលជាតិ ។
គួរជម្រាបជូនថា តាមការគ្រោងទុក ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៕