ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃចន្ទ ៨កើត ខែ ផល្គុន ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ២០២៣នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍រនគរបាលដ្ឋបាលទាំង៥ ត្រូវទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប៉ុស្តិ៍នីមួយៗគ្រប់គ្រង ។ដឹកនាំកម្លាំងប្រចាំបញ្ជាដោយ
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែនការងារនគរបាលចរាចរណ៍ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ នឹងកម្លាំងឈរជើងតាមបណ្ដាលក្រៅ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត ក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ មានហេតុការណ៍អសន្តិសុខនៅក្នុងមូលដ្ឋានរបស់បងប្អូន រស់នៅសូមរាយការណ៍មកកាន់លេខប្រចាំបញ្ជាមានលេខទូរសព្ទ ០៩៧៧៧៨០១៦៤/០១២ ៣១៣១០៧ ដើម្បីកម្លាំងនគរបាលប្រចាំបញ្ជាចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបានទាន់ពេល ផងដែរ ៕