ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ អញ្ជើញ​ប្រកាស​តែងតាំង ថ្នាក់ដឹកនាំ​និង​សមាជិក ១៧៥​នាក់ ប្រចាំ​សាខា​ខេត្ត​ព្រះសីហនុ និង អនុសាខា​ក្រុង​/​ស្រុក​ចំនួន​៥​ទៀត​

ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ អញ្ជើញ​ប្រកាស​តែងតាំង ថ្នាក់ដឹកនាំ​និង​សមាជិក ១៧៥​នាក់ ប្រចាំ​សាខា​ខេត្ត​ព្រះសីហនុ និង អនុសាខា​ក្រុង​/​ស្រុក​ចំនួន​៥​ទៀត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះសីហនុ ៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​រាជ​សីហ៍ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ចំនួន​១៧៥​នាក់ ប្រចាំ​នៅ​សាខា​ខេត្ត​ព្រះសីហនុ និង​អនុសាខា​ចំនួន​៥ តាម​ក្រុង​/​ស្រុក​នានា នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ កុម្ភៈ ឆ្នាំ​២០២៣ នៅ​សាលាស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម អ៊ុង សា​រ៉ា​វ៉ាន់ អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​រាជ​សីហ៍ និង លោក ម៉ាត់ ណៃ​សៀក ប្រធាន​ផ្នែឥ​ស្លាម បាន​អាន​សេចក្តីសម្រេច​តែងតាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះសីហនុ ដែលមាន លោក លាង ស៊ី​នាថ ជា ប្រធាន​សាខា​ខេត្ត​ព្រះសីហនុ អម​ដោយ​អនុប្រធាន ចំនួន​០៨​នាក់ និង​សមាជិក សមាជិកា សរុប ១៧៥​នាក់​។​

​បន្ទាប់​ពី​ត្រូវបាន​ប្រកាស​តែងតាំង លោក លាង ស៊ី​នាថ ជា​ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះសីហនុ បាន​ឡើង​ប្តេជ្ញាចិត្ត​ចំពោះ​គណៈអធិបតី និង​អង្គពិធី​ចំនួន​០៥​ចំណុច គឺ​
១.​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច និង គោរព​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សមាគម​។​
២.​បង្កើន​ទំនាក់ទំនង សហការ​ល្អ​ជាមួយ​អាជ្ញាធរ ដើម្បី​សម្រេចបាន តាម​គោលបំណង ទិសដៅ​របស់​សមាគម​។​
៣.​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​
៤.​កៀរគរ​សប្បុរសជន​ជួយ​ដល់​សមាគម ខិតខំ​ដឹកនាំ​សម្របសម្រួល បន្តធ្វើ​សកម្មភាព​មនុស្សធម៌​
៥.​ខំ​រៀនសូត្រ​ពង្រឹងសមត្ថភាព ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​សមាគម​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ សម្តែង​ការអបអរសាទរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សមាគម​រាជសីហ៍​សាខា​ខេត្ត​ព្រះសីហនុ ទាំងអស់​ដែល ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​ថ្លែង​ការកោតសរសើរ លទ្ធផល​ការងារ​សម្រេច​បាន​កន្ល​ង​មក ដោយ​បាន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌​៧១​លើក ចំណាយ​អស់​ថវិកា​ជាង $២០០,០០០ (​ម្ភៃ​ម៉ឺន​ដុល្លារ​អាមេរិក​) ជាពិសេស ផ្នែក​ឥស្លាម​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្ដម​ប្រធាន បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរ សុខទុក្ខ ការអបអរសាទរ និង ការលើក​ទឹក​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន​រាជសីហ៍​ទាំងអស់​។​

​ឯកឧត្ដម ស៊ូ​ម សារឿ​ន បញ្ជាក់បន្ថែម​ថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត គាំទ្រ​សកម្មភាព​សមាគម​រាជសីហ៍​យើង ហើយ​តែងតែ​​ឧ​ប​ត្ត​ម្ភ​គាំទ្រ ជាពិសេស ការផ្តល់​អាហារូបករណ៍​ជា​ច្រើន​ជូន​យុវជន​រាជ​សីហ៍ ការផ្តល់​គ្រឿង​ឥស្សរិយយស​។​ល​។​

​ឯកឧត្ដម​ប្រធាន​បាន​ថ្លែង​ពី​ប្រវត្តិ​នៃ​ការកកើត​សមាគម​តាំងពី​មាន​ក្បាលម៉ាស៊ីន​តែ​៥​នាក់ រហូតដល់​បច្ចុប្បន្ន​មាន​សមាជិក​ជាង​៤,០០០​នាក់ និង​មាន​សាខា​រាជធានី​/​ខេត្ត​ចំនួន​២៣ និង​សាខា​ក្រៅ​ប្រទេស​ចំនួន ០៤ គឺ ប្រទេស ថៃ វៀតណាម ជប៉ុន និង​កូរ៉េ​។ ក្រៅពី​ធ្វើ​សកម្មភាព​មនុស្សធម៌ កីឡា ជួយ​សង្គម ក្នុង​ប្រទេស​យើង សមាគម​រាជសីហ៍ ក៏​បាន​ធ្វើ​សកម្មភាព​ក្រៅប្រទេស ដូចជា កូរ៉េ បារាំង ថែមទាំង​បាន​ចុះ​MOU​សហការ​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ ជាមួយ​ក្រុមហ៊ុន​បរទេស​ធំ​ជាច្រើន​។​

​ឯកឧត្ដម​ប្រធាន​ថ្លែង​ការគាំទ្រ ការប្តេជ្ញាចិត្ត​របស់ លោក លាង ស៊ី​នាថ ប្រធាន​សាខា​ខេត្ត​ព្រះសីហនុ និង​ណែនាំ​ឱ្យ ផ្សព្វផ្សាយ និង​អនុវត្ត​សកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ របស់​សមាគម ហើយ​ត្រូវ​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ជូន​ស្នាក់ការ​កណ្តាល​។ ទន្ទឹម​នោះ ត្រូវ​មាន​គំនិត​ច្នៃប្រឌិត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ត្រូវ​តាមដាន វាយតម្លៃ​ការងារ​ជាប្រចាំ​។​

​ឯកឧត្ដម​ប្រធាន​ណែនាំ​ឱ្យ​ខិតខំ​រួម​សាមគ្គី​គ្នា​បំពេញការងារ ធ្វើ​សកម្មភាព​មនុស្សធម៌ ជួយ​ប្រជាជន​ខ្វះខាត​ពិតប្រាកដ គាំទ្រ​រាជរដ្ឋាភិបាល និង សហការ​ល្អ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ចុងបញ្ចប់ ឯកឧត្តម​ប្រធាន​បាន​ជូនពរ ប្រគល់​លិខិត​តែងតាំង ថតរូប​អនុស្សាវរីយ៍ និង​បាន​ចូលរួម​ពិសារ​អាហារ​សាមគ្គី​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​រីករាយ​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល