ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ល្បែងស៊ីសង (​ជល់​មាន់​អន​ឡាញ​) ជ្រក​ក្រោម​ឡេះ​អាជ្ញាប័ណ្ណ ឆ្នោត​ឡូតូ​អន​ឡាញ បើក​លេង​យ៉ាង​អាណាធិបតេយ្យ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ផ្គើន​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល !

​ល្បែងស៊ីសង (​ជល់​មាន់​អន​ឡាញ​) ជ្រក​ក្រោម​ឡេះ​អាជ្ញាប័ណ្ណ ឆ្នោត​ឡូតូ​អន​ឡាញ បើក​លេង​យ៉ាង​អាណាធិបតេយ្យ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ផ្គើន​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​÷ តើ​ឯណា​ទៅ​គោល​យោ​បាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​។ ព្រោះ​យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​/​ឃុំ​/​សង្កាត់ គ្មាន​សុវត្ថិភាព​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដែល​ផ្ដើម​ចេញពី​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​កំពុងតែ​រួមចំណែក​បង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​/​សង្កាត់ ដូច​ជា​ចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សា​ក្នុង​គ្រួសារ​ជា​ដើម​។​ល​។​

​សេចក្តីរាយការណ៍​បានឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា មាន​ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​ជ្រក​ក្រោម​ឡេះ​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ​អន​ឡាញ កំពុងបើក​លេង​យ៉ាង​អាណាធិបតេយ្យ ដោយ​អាជ្ញាធរ ដូចជា​មិន​ទទួល ដឹង លឺ នៅ​ល្បែងស៊ីសង មួយ​កន្លែង​នេះ ដែល​ស្ថិតនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​គួររំលឹកថា​កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​បាន​បញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។ សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង​។ តែ​បទបញ្ជា​នេះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​នោះទេ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យមាន​ល្បែងស៊ីសង​បើលែង ដូច​ជា​ទីតាំង​ខាងលើនេះ​។​

​ល​រដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក រស់ ចន្ថា អធិការនគរបាល​ស្រុក​ស្អាង ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែក​ជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ល្បែងស៊ីសង​ខាងលើនេះ​ពលរដ្ឋ​ស្នើសុំ​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង ឧត្ដមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឲ្យ​វ៉ាត​ឱ្យ​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​។​

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល