(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)
ខេត្តកណ្ដាល ៖ មានហាងកាហ្វេមួយកន្លែង បានបើកល្បែងស៊ីសង ខុសច្បាប់ ប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ គាត់ថាទីតាំងខាងលើកន្លងមកធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប បានមួយរយៈ ឥឡូវបានបើកដំណើរការលេងឡើងវិញ យ៉ាងរលូន ដោយមិនរំខានដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ។ នេះបើតាមការអោយដឹងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មហាជនបានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា សង្ស័យជាឆ្នាំងបាយទេដឹង ទើបបណ្តោយឲ្យទីតាំងល្បែងខាងលើបើកលេងឡើងវិញខ្លាំងលើសដើម ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ល្បែងស៊ីសងខុសច្បាប់ប្រភេទអនឡាញ មាន់ជល់ តាមទូរទូស្សន៍ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ នៅតាមហាងកាហ្វេ នៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ក្មានឃើញអាជ្ញាធរមានសមត្ថកិច្ច មានវិធានការបង្ក្រាបសោះ ពិសេសលោក នាយប៉ុស្តិ៍រដ្ឋបាលឃុំអន្លុងរមៀត មិនបានគោរពអនុវត្តន៍ទៅតាមគោលនយោបាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលនោះឡើយ។
ករណីខាងលើនេះ សូមលោកអធិការស្រុកកណ្ដាលស្ទឹង មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកអធិការស្រុកកណ្ដាលស្ទឹង តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕