ខេត្ដព្រៃវែង ៖ មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ មានទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅក្នុងភូមិបឹងរ៉ាត់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ដោយមិនញញើតសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ ហើយម្យ៉ាងវិញទៀត សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ទំនងទីតាំងល្បែងជល់មាន់តាមអនឡាញខាងលើនេះ ជាឆ្នាំងបាយរបស់លោកអ៊ុនផាន អធិការស្រុកស្វាយអន្ទរ ផងក៌មិនដឹង ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារ របស់ឯកឧត្តមនេត
សាវឿន និងសម្តេចក្រឡាហោមសខេង។
មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញនខាងលើនេះសង្ស័យ ជាឆ្នាំងបាយរបស់លោកអ៊ុនផានផងក៌មិនដឹង។
សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោកអ៊ុនផាន អធិការស្រុកស្វាយអន្ទរ ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជា លោកអ៊ុនផាន បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
មហាជនបានសំណូមពរដល់លោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង និងលោក ជា សុមេធី ចៅហ្វាយខេត្តព្រៃវែង មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។