ទាន់ហេតុការណ៍
សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​ - ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដង្ហែ​យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​កសាង​កុដ្ឋ​មួយ​ខ្នង នៅ​វត្ត​ព្រះពុទ្ធ​អណ្ដែត (​វត្ត​ក្ដី​ល្វា​) - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ចា​វ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ - លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះ​ធ្វើ​អធិការកិច្ច​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ពង្រឹង​សីលធម៌​វិជ្ជាជីវៈ និង​ការគោរព​សិទ្ធិមនុស្ស​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន - លោក​ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង​ធី ស្នងការរង​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២៦ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជន​បរទេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម - កម្ពុជា​-​អ៊ីស្រាអែល ឯកភាព​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ - លោក ធឹ​ម សំអាន អភិបាល នៃ គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ប្រជា​ការពារ​សង្កាត់​គោក​រកា ចំនួន ២៨ នាក់ - បណ្ណ​កម្មសិទ្ធិ​ដីដ្លី​ជិត ៣ ពាន់​បណ្ណ ត្រូវ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​បុស​លាវ ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា
0

​ពិធីបុណ្យ​សម្ភោ​ធ​ឆ្លង​ឧទ្ទិស​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​ជលធារា​សម្បត្តិ ហៅ​វត្ត​ទួល​ក្រសាំង នៅ​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​សង្កាត់​រកា​ខ្ពស់ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​សម្ភោ​ធ​ឆ្លង​ឧទ្ទិស​ចេតិយ និង​សមិទ្ធផល​នានា នៅ​វត្ត​ជលធារា​សម្បត្តិ ហៅ​វត្ត​ទួល​ក្រសាំង សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​គង់ សោភ័ណ្ឌ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្រុមការងារ​រាជ​រដ្ឋា ភិបាល​ចុះ​មូលដ្ឋាន​ស្រុក ឃុំ ដែល​បាន​រួម​សហការ​គ្នា​យ៉ាងសកម្ម ក្នុង​ការបំពេញ​តួនាទី ភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ក្នុង​ការធានាបាន​នូវ​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតយ្យ និង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​លើកកម្ពស់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា វិស័យ​ព្រះពុទ្ធសាសនា​ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ការរីកចម្រើន​ជា​លំដាប់ គឺ​ដោយសារ​កត្តា​សុខ​សន្តិភាព​ដែល​បានមក​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមា​ន​សម្ដេច​អគ្គមហាសេនា​ប​តី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​អរគុណ​ដល់​សន្តិភាព និង​ត្រូវ​ចូលរួម​រក្សា​សុខ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល ឱ្យបាន​គង់វង្ស​ដល់​កូនចៅ​ជំនាន់​ក្រោយ ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម​បាន​បញ្ជាក់បន្ថែម​ថា កត្តា​សុខសន្តិភាព​នេះហើយ ដែរ​បាន​ធ្វើឱ្យ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​យើង​មាន​ឱកាស​ជួបជុំ​ធ្វើបុណ្យ​ទាន​ជួបជុំគ្នា​សប្បាយរីករាយ​ដោយសារ​ប្រទេស​គ្មាន​សង្គ្រាម មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ មាន​អាជ្ញាធរ​សមត្ថកិច្ច​កង​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​រាល់​អំពើ​បទល្មើស​ទាំងឡាយ ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ប្រកបដោយ​សុខដុមរមនា​នឹង​មាន​ឱកាស​រក​ទទួល​ទាន​បង្កើន​ជីវភាព​គ្រួសារ​តាម​មុខរបរ​រៀងៗ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​

​សូមបញ្ជាក់​ថា សមិទ្ធផល​នានា នៅក្នុង​វត្ត​ជលធារា​សម្បត្តិ ហៅ​វត្ត​ទួល​ក្រសាំង​ដែល​ត្រូវបាន​ដាក់​សម្ភោ​ធ​រួមមាន​៖ ឧទ្ទេស​កចេតិយ ចំនួន​១ របង​លាត ចំនួន ១០១​ប​ន្លោះ របង​ក្បាច់ ចំនួន ៩១​ប​ន្លោះ ក្លោងទ្វារ​ខាងកើត ចំនួន​១ ក្លោងទ្វារ​ខាងត្បូង ចំនួន​១ ផ្លូវ​បេតុង​ក្នុង​វត្ត​មួយចំនួន ចាក់ដី​លុប​ស្រះ ទាំងមុខ និង​ក្រោយ ចំនួន ២០០០​ឡាន និង​កុដិ​ចៅ​ព្រះចៅអធិការ ចំនួន​១​ខ្នង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល