ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​ - ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​ពិធីសូត្រមន្ត​ចម្រើន​នូវ​សិរី​សួស្ដី ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ - លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ លោក​មេបញ្ជាការរង និង​ជា​នាយសេនាធិការ លោក​មេបញ្ជាការរង ប្រធាន​មន្ទី​រទាំង​៧ នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ វរ​សេនា​តូច កងរាជអាវុធហត្ថ​ចល័ត ចូលរួម​ស្តាប់​ការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត តួនាទី​ភារកិច្ច​ការងារ​ធ្វើកំណែទម្រង់ និង ការកសាង​អង្គភាព ត្រីមាស​ទី​២ ឆ្នាំ​២០២៥ តាមរយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ ប្រគេន​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ជនរួមជាតិ និងអង្គការដៃគូអន្តរជាតិ ដែល​បាន​គាំទ្រ និង​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន - យុទ្ធនាការ “​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​!” “Say No to Fake News” - ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​សម្ពោធ​ឆ្លង​កុដ្ឋ ពុទ្ធា​ភិ​សេក និង​សមិទ្ធផល​នានា នៅ​វត្ត​គគីរ ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - ថៃ​រញ្ជួយ​ដី​ផង ភ្លើង​ឆេះ​ព្រៃ​ផង ! ភ្លើង​ឆេះ​ព្រៃ​នៅ​ខេត្ត​ឡាំ​ប៉ាង​ក្នុង​មួយ​ថ្ងៃ​រាលដាល​ជាង 1,000 រ៉ៃ (​ប្រមាណ​ជិត 2km) បង្ក​ឲ្យមាន​ខ្យល់​បំពុល​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ដល់​សុខភាព​ពលរដ្ឋ​ថៃ
0

មហាជន​ដាក់​ការសង្ស័យថា ហេតុ​អ្វី​លោក លែង សំ​អេត មិន​កសាង​សំណុំរឿង​ទៅវិញ​ករណី ឈូសឆាយ នៅ​ចំណុច​អូរ​ចាប់​ប្រាំង និង​ចំណុច​ថ្ម​បណ្តើត ទំហំ​រហូតដល់​២០​ទៅ​៣០ ហិកតា ថែម​ទាំង​លេចលឺ​ថា ស្គាល់​ជនសង្ស័យ​អស់​ហើយ​ថែម​ទៀត !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​៖ ថ្មីៗ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី ១២​ខែ មេសា​ឆ្នាំ ២០២២ ត្រូវបាន​មហាជន​យល់ ឃើញ​ថា​គឺជា​ការ​ថ្លែង បែប​មិន​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន ហើយ​ថែមទាំង​ជួយ​បិទ បាំង​ការពារ​ជនល្មើស ឲ្យ​រួចផុត​ពី​សំណាញ់​ច្បាប់​ថែមទៀត​ផង​។​

​កន្លងមក​គេ​សង្កេតឃើញថា​លោក លែង សំ​អេត រូបនេះ និង​បក្សពួក តែងតែ​សកម្ម​បំផុត ក្នុងការ​ធ្វើ​របាយការណ៍ និង​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ជាក់ស្ដែង​ដូច​ជា​របាយការណ៍​កាល​ពី​ថ្ងៃ​ទី ១១ ខែ មិថុនា​ឆ្នាំ​២០២០​ជាដើម​។​

​ទោះ​បី​ជា​រឿង​ខ្លះ គ្មាន​ភស្តុតាង​ពិតប្រាកដ​ក៏​ដោយ និង​រឿង​ខ្លះ​ប្រជាពលរដ្ឋ​បាន​ប្រគល់​ដី​ឲ្យ​រដ្ឋ​វិញ​ដូច​គ្នា តែ​លោក​លែង សំ​អេត នៅតែ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ រហូតដល់​មាន​ប្រជាពលរដ្ឋ​ជាប់ ពន្ធនាគារ ដោយសារ​តែ​មន្ត្រី​រូប​នេះ​ថែម ទៀតផង ចម្ងល់​មហាជន ថា​តើ​ច្បាប់ បរិស្ថាន​នៅ​ប្រទេស​កម្ពុជា មាន​ស្តង់ដារ​ពីរ​មែន​ដែរឬទេ​?

​ចុះ​ហេតុ​អី្វការ​ឈូសឆាយ នៅ​ចំណុច​អូរ​ចាប់​ប្រាំង និង​ចំណុច​ថ្ម​បណ្តើត ទំហំ​រហូតដល់​២០​ទៅ​៣០ ហិច​តា និង ស្គាល់​ជនសង្ស័យ​អស់ហើយ បែរ​ជា​លោក លែង សំ​អេត មិន​កសាង​សំណុំរឿង​ទៅវិញ​។​

​ចំណុច​មិន​ប្រក្រតី​ទាំងនេះ សូម​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មេត្តា​ស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់​ដើម្បី ឲ្យ​មន្ត្រី​ទាំង​នោះ​ទទួល ខុស​ត្រូវ ចំពោះ​តួនាទី​របស់​ខ្លួន​ផង ព្រោះ​មាន​តែ​ថ្នាក់ដឹកនាំ​ទេ ទើប​ធ្វើ​បាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល