ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​ពុធ ៤​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​

​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ ចំណាយ​ថវិកា​ទឹកប្រាក់​សរុប​ប្រមាណ​៣០​លាន​ដុល្លា​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​រដ្ឋាភិបាល​ជប៉ុន​។ គម្រោង​នេះ​រួមមាន​៖ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​, ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​ប្រវែង ៤.៤​គីឡូម៉ែត្រ​, សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC, ដំឡើងរ​បា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅ​មុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គន្ល​ង់​១ ព្រះ​គន្ល​ង់​២ និង​ផ្សារ​ចាស់ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន ២​គ្រឿង​។​

​គម្រោង​សាងសង់​សំណង់​ទាំងអស់នេះ​គឺ​ដើម្បី​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​០៤ ខេ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​។ គម្រោង​នេះ ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ៣៦​ខែ ដោយ​ចាប់ផ្តើម​គម្រោង​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨ បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មក​សម្ពោធ​សមិទ្ធផល​ថ្មីៗ​ដែល​កើតចេញ​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ជប៉ុន​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​នានា​នៅ​ភ្នំពេញ​នេះ ថ្វី​ត្បិត​តែ​អស់​ថវិកា​ច្រើន តែ​វា​បាន​ផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​ការបញ្ចៀស​កា​រ​ជន់​លិច​រាជធានី​ភ្នំពេញ និង​ការកកស្ទះ​សំរាម​ជាដើម​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ​:​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន​ចៃ​កា​(JICA) ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​ការកែលំអ​ប្រព័ន្ធ​ប្រឡាយ​-​លូ នៅ​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២២ ខាងមុខ​នេះ​សម្តេច​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​វេទិកា​ទឹក​ពិភពលោក ហើយ​សម្តេច​ក៏​នឹង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផង​ដែរ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា ជប៉ុន​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ឯករាជ្យ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ផងដែរ​។​

​ទាក់ទង​ទៅនឹង​ការ​ចូល​ឆ្នាំ​ខ្មែរ​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំនេះ ហាក់​មាន​សភាព​ខុស​ស្រឡះ​ពី​ការ​ចូល​ឆ្នាំ​នា​ពេល​កន្លងៗ​ទៅ ពោល​គឺ​ប្រៀប​ដូច​ពេល​ពលរដ្ឋ​ត្រូវបាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការអបអរ​ពេល​កម្ពុជា​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ យ៉ាង​ដូច្នោះ​នោះដែរ ពីព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​បាននាំគ្នា​សប្បាយ​យ៉ាង​គគ្រឹកគគ្រេង​គ្រប់​ទីកន្លែង​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មាន​កត្តា​ចំនួន​០៦ ដែល​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លងទៅនេះ ក្នុងនោះ​រួមមាន​:
​ទី​១)​កត្តា​សុខសន្តិភាព គឺជា​ផ្នែក​មួយ​សំខាន់បំផុត ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ឱកាស​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង​។ ទី​២)​គឺ​ការតភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ផ្លូវ មាន​ស្ពាន ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​យើង​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ទីជិត ឬ​ទី​ឆ្ងាយ​។ ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ពិសេស​ផ្លូវ និង​ស្ពាន​ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បន្តបន្ទាប់​។ ហើយ​នៅ​ថ្ងៃនេះ សម្តេច​តេជោក៏បាន​ប្រកាស​ផ្តល់​ស្ពានបេតុង​ជូន​ប្រជាពលរដ្ឋ​នៅ​កោះ​យ៉ ក្នុង​ខេត្ត​កោះកុង ហើយ​ស្ពានបេតុង​នេះ អ្នកឧកញ៉ា លី យ៉ុង​ផាត់ ជា​អ្នករ៉ាប់រង​លើ​ការសាងសង់​ផងដែរ​។
​ទី​៣)​គឺ​កត្តា​មធ្យោបាយ​ធ្វើដំណើរ គឺ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ទាំង​រថយន្ត ទាំង​ម៉ូតូ និង​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ​ទៀត​។ ទី​៤) គឺ​កត្តា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពីព្រោះ​បើ​ប្រជាពលរដ្ឋ​មិន​មាន​ប្រាក់ចំណូល​នោះទេ គឺ​ពួកគាត់​មិន​មាន​លទ្ធភាព​ក្នុង​ការចាយវាយ និង​ចំណាយ​ផ្សេងៗ​អំឡុង​ពេល​ដើរ​កម្សាន្ត​នោះទេ​។ ទី​៥)​គឺ​កត្តា​នៃ​ការកើនឡើង​នៃ​តំបន់​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​បច្ចុប្បន្ននេះ កម្ពុជា​យើង​មាន​ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​បែប​កែច្នៃ​ជាច្រើន ដែល​បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ​។ និង​ទី​៦) គឺ​កត្តា​ភាពស៊ាំ​ក្នុង​សហគមន៍​នៃ​ការទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​ប្រឆាំង​កូវី​ដ​-១៩​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​។ សម្តេច​តេជោក៏បាន​បន្តអំពាវ​នាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ទី​៣ ឬ​ដូស​ជំរុញ​ជា​បន្ត​ទៀត ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ទៀត​។​

​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​លូ​-​ប្រព័ន្ធ​ប្រឡាយ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃនេះ និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេ​ស​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល