ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលនៃគណៈអភិបាលខេត្ត និងសហការី នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នេះ អញ្ជើញទទួល ថវិកាបរិច្ចាគពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ចំនួន (១៨,០០០,០០០៛) សម្រាប់ទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការ ថ្លែងថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្តកំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រើប្រាស់ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។