ទាន់ហេតុការណ៍
ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​គុយបា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ - UNTAC ចាកចេញ បន្សល់ទុកនូវតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ តែនយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវគោលដៅសន្តិភាព និងការផ្សះផ្សាជាតិ - លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ - ក្រសួង​សុខាភិបាល​កម្ពុជា បាន​ដកចេញ​វិធានការ​សុខាភិបាល ដែល​កន្លង​ទៅ ដែល​តម្រូវ​អោយ ជន​បរទេស​ទាំងអស់​ដែល​ចូលមក​ដល់​កម្ពុជា ត្រូវ​បង្ហាញប័​ណ្ឌ​ចាក់​វ៉ាក់សាំ​ង ឬ​សេចក្តីប្រកាស​សុខភាព​ - ករណី​រំលោភ​សេពសន្ថវៈ​នៅ​ខេត្តព្រៃវែង​តាំងពី​ឆ្នាំ​២០១៦ មក​អស់លក្ខណ៍​នៅ​ភ្នំពេញ​ឆ្នាំ​២០២២! - ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ស្រុក​កៀនស្វាយ​ - កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​ដឹកនាំ​ដោយ​លោក សុខ បាន ដឹកនាំ​គ្រឿងចក្រ ស្តារ និងកាយ​ប្រឡាយ​រំដោះ​ទឹក មិនឲ្យ​មាន​ការលេចល​ង់​ - ប្អូនស្រី ឈរ​ងងឹតមុខ ដួល​ចូល​ខ្ទះ​លីង​អង្ករ រលួយ​រលះ​គួរអោយ​អាសូរ ! ប្រសិន​បងប្អូន​មាន​សទ្ធា​ជ្រះថ្លា សូមមេត្តា​ជួយ​តាម​លទ្ធភាព​! - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ជិត​៤​ពាន់​នាក់​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បិទ​វគ្គ​អប់រំ​នយោបាយ សម្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ឃុំ ភូមិ ក្នុង​ស្រុក​កងមាស​
0

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ គោក រវាង រថយន្ត នឹង​ម៉ូតូ​៤​គ្រឿង បណ្តាលអោយ​ស្លាប់ ០៦ នាក់​ភេទ​ប្រុស ម៉ូតូ​ខូចខាត​ធ្ងន់​០៤​គ្រឿង រថយន្ត​ខូច​ធ្ងន់​០១​គ្រឿង អ្នកបើក​រថយន្ត​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ គោក រវាង រថយន្ត នឹង​ម៉ូតូ​៤​គ្រឿង បណ្តាលអោយ​ស្លាប់ ០៦ នាក់​ភេទ​ប្រុស  ម៉ូតូ​ខូចខាត​ធ្ងន់​០៤​គ្រឿង រថយន្ត​ខូច​ធ្ងន់​០១​គ្រឿង អ្នកបើក​រថយន្ត​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​: ៖ នៅ​ថ្ងៃ​អាទិត្យ ១៥​កើត​ខែ​មិគសិ​រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក​ព​.​ស​២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​១៩.១២.២០២១ ម៉ោង​០០​និង​៣០​នាទី​មាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ កើតឡើង​នៅលើផ្លូ​លេខ​១១០ ភូមិ ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត ០១​គ្រឿង​ម៉ាក TUNDRA ពណ៌​ក្រហម ប្រភេទ​ដឹក​អ្នក​ទំនិញ​ធុន​តូច ផ្លាកលេខ​ភ្នំពេញ 2BM4386 បើកបរ​ដោយ​ឈ្មោះ លី ចំណាន ហៅ​ឌុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​អ្ករួមដំណើរ​ម្នាក់​ឈ្មោះ ណ​ម ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​បើ​កមាន​ទិសដៅ​ពី​ភ្នំពេញ​ស្អាង ។​

​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​ចំនួន​៤​គ្រឿង​ដែល​មាន​ទិសដៅ​ផ្ទុយគ្នា ទី​០១ ម៉ូតូ​ម៉ាក​HONDA DREAM 125 ព​ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាក​លេខ​កណ្តាល 1AB-9316 បើកបរ​ដោយ​ឈ្មោះ រស់ ប៊ុនលី ភេទ​ប្រុុ​ស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ម៉ូតូ​ទី​២ ម៉ាក HONDA DREAM 125 ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាក​លេខ​កណ្តាល 1AF – 5692 បើកបរ​ដោយ​ឈ្មោះ ផុន ភា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ព្រំ មេសា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ទី​៣ ម៉ូតូ​ម៉ាក HONDA DREAM 125 ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាក​លេខ​កណ្តាល 1Y-5923 បើកបរ​ដោយ​ឈ្មោះ សឿន មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​អ្នករួម្នាក់​ឈ្មោះ​បូ ប្រូ​វីន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វយ ខត្ត​កណ្តាល ស្លាប់​ទាំង​០៦​នាក់​ខាងលើ​នេះ និង​ម៉ូតូ​ទី​៤ ម៉ាក​HONDA DREAM 125 ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាលេ​ខ ភ្នំពេញ 1DD-7096 បើកបរ​ដោយ សុខ បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ជិន សុជាតិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី​ជាមួយគ្នា របួស​ធ្ងន់​ទាំង​២​នាក់ ត្រូវ​គ្រួសារ​យកទៅ​ព្យាបាល​នៅ​ភ្នំពេញ​
​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​។​

​ចំណែក​ម៉ូតូ​ខូច​ធ្ងន់​០៤​គ្រឿង និង​រថយន្ត​ខូច​ធ្ងន់​០១​គ្រឿង​បាន​យក​មក​រក្សាទុក​ជា​ភស្តុតាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ តាម​និតិ​វិធី​។​

​នាយក​រដ្ឋបាល​គេហទំព័រ​រស្មី​ស្ទឹងត្រង់​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល