ទាន់ហេតុការណ៍
គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ថ្លែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ​កម្លាំងចម្រុះ បើក​ប្រតិបត្តិការ​គៀង​ចាប់​ហ្វូង​សត្វ​ទន្សោង ដែល​បាន​បម្លាស់​ទី​ពី​ដែន​ជម្រក​សត្វ​សៀម​ប៉ាង មកដល់​ចំនុច​ដែល​មាន​ការ​គម្រាមកំហែង​ពី​ការ​បរបាញ់​របស់​ពួក​ជន​ខិលខូច ដើម្បី​យកទៅ​រក្សាទុក និង​អភិរក្ស​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​វិញ​ - កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​ធ្វើ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​ជា​អធិបតីភាព បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទៅកាន់​ភ្នំ​ខ្នង​ផ្សារ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​គោលដៅ​លម្ហែ​បៃតង​តំបន់ភ្នំ​ខ្នង​ផ្សារ - ស្ពាន​មេគង្គ​ក្រចេះ បាន​ដំឡើង​ធ្នឹម​ទាំងអស់​ហើយ ដើម្បី​ភ្ជាប់​តួ​ស្ពាន​ទាំងមូល​ - ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ក្នុងឱកាស​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​ខួប​៧២ យាង​ចូល ៧៣​ព្រះវស្សា​ - ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ បាន​ចូលរួម​ពិនិត្យ​ទីតាំង​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព ក្នុងស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​ - មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News» - ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​ - ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កណ្តាល ស្តីពី​«​ការទប់ស្កាត់​និង​ការកាត់បន្ថយ​ការបំពុល​តំបន់​ទឹក​សាធារណៈ​» - អាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រតិបត្តិការ ចូលរួម ការពារ សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពានរង្វាន់ AFC Challenge League 2024/2025 (​វគ្គ​ផ្តាច់ព្រ័ត្រ​)
0

​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​គ្នា​នៅ​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត ស្លាប់​៥​នាក់ របួសធ្ងន់​៦​នាក់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​៦​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ខណៈ​រថយន្ត​ដឹក​ដែក​បែក​កង់​មុខ ហើយ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​សាម​យ៉ុង​ដឹក​អ្នកដំណើរ ក្នុងទិសដៅ​ផ្ទុយគ្នា​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​បឹង​ទូក សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ​។​

​យោងតាម​ប្រភព​ព័ត៌មាន​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​កើតឡើង ដែល​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដែក ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-8518 បើកបរ​មក​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​រថយន្ត​នោះ​ក៏​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ហើយ​រេ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ ទើប​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាម​យ៉ុង​ដឹក​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មក​ពី​កើត​ទៅ​លិច​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឱ្យ​មាន​អ្នកស្លាប់​នៅ​កន្លែងកើតហេតុ​៤​នាក់ និង​របួសធ្ងន់​ចំនួន​៧​នាក់​។​

​ប្រភព​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ ដោយ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បូកគោ​ដើម្បី​សួរនាំ និង​បាន​ដឹកបញ្ជូន​អ្នក​រងរបួស​ទាំង​៧​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ក៏​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​ដឹក​មក​ដល់​មន្ទីរពេទ្យ ដែល​តួលេខ​អ្នកស្លាប់​មាន​ចំនួន​៥​នាក់​ហើយ និង​អ្នករបួសធ្ងន់​មាន​ត្រឹមតែ​៦​នាក់ ហើយ​ក្នុង​ករណី​នេះ សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​រងគ្រោះ​ផង​ដែរ​។​

​ក្រោយ​ពី​វាស់វែង សមត្ថកិច្ច​បាន​នាំយក​មធ្យោបាយ​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​បូកគោ​។ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់ទុក​នៅ​វត្ត​រលួស ក្នុង​សង្កាត់​បឹង​ទូក ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល