ទាន់ហេតុការណ៍
លោក​អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយកន្លែង ដែល​បើក​លេង​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ដើម​មៀន បញ្ចូល​សមាជិក ១៥៥​នាក់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ឌ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ នៃ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​ - លោកស្រី ចោម ខ្វាន់ និង​ស្វាមី ប្រគល់ រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ថវិកា ៤​លាន​រៀល ជូន​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ - មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត រៀបចំ​ពិធី​បោះ​ជំរំ យុវជន​ខេត្ត​កំពង់ចាម ក្រោម​ប្រធានបទ ÷ "​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ផ្នែក​បច្ចេកវិទ្យា ក្រោម​ម្លប់​សន្តិភាព​" - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ - លោក​វ​រៈ​សេនីយ៍​ឯក ព្រះ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​កងកម្លាំង​ជំនាញ​ស្រុក​កៀនស្វាយ​និង​កម្លាំង​ប៉ុស្តិ៍​ឈើ​ទាល​ស្រុក​កៀនស្វាយ​បង្ក្រាប​ករណីៈ​លួច និង​ទទួល​ផល​ចោរកម្ម និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ - លោក​វរៈសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​ការ​បោសសំអាត​ខ្សាច់ ដែល​ឡាន​ដឹក​ខ្សាច់​មួយចំនួន​ជ្រុះ​ធ្លាក់​នៅ​តាម​ដងផ្លូវ ដើម្បី​សម្រួល​ការធ្វើដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្ការ គ្រោះថ្នាក់​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច និង​កំណែទម្រង់​កងរាជអាវុធហត្ថ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​ឆ្នាំ​២០២២!
0

អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​នាំយក​អំណោយ​ចុះ​ចែក​ប្រជាពលរដ្ឋ​ចាស់ជរា​ចំនួន ១១០​នាក់​

អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​នាំយក​អំណោយ​ចុះ​ចែក​ប្រជាពលរដ្ឋ​ចាស់ជរា​ចំនួន ១១០​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ព្រហស្បត៍ ១៣​រោច ខែ​ក​ត្ដិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា ព្រមទាំង​មន្ដ្រីរាជការ​នៃ​រដ្ឋបាល​ខណ្ឌ បាន​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ មក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដែល​ជា​សមាជិក​-​សមាជិកា​សមាគមន៍​មនុស្ស​ចាស់ ដែល​មាន​ជីវភាព​ក្រីក្រ សរុប​ចំនួន ១១០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​ចំនួន ៥០,០០០​រៀល និង​ឃិត​មួយកញ្ចប់ ក្នុងនោះ​មានៈ ភួយ​ចំនួន ០១, អាវ​រងា​ចំនួន ០១ និង​ក្រមា​ចំនួន ០១ ។​

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ​នេះ សបញ្ជាក់​ឲ្យឃើញ​ថា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​គិតគូ​យ៉ាង​យកចិត្តទុកដាក់​បំផុត​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស និង​ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ ដែល​សម្ដេច​ទាំង​ទ្វេរ បាន​តែងតែ​រួមសុខ​រួមទុក្ខ​ជា​ដរាប ជាពិសេស​ដោយសារ​ការ​ព្យាករ​អាកាសធាតុ​ឃើញថា សីតុណ្ហភាព​ចុះ​ត្រជាក់​ចាប់ពីពេលនេះ រហូត​ដល់​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ដូច្នេះ សម្ដេច​តេជោ បានប្រគល់​ដោយផ្ទាល់​នូវ​សម្ភារៈ​ដូច​ខាងលើ​មក ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ជាពិសេស​ចាស់ជរា ដែល​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ពេល​អាកាសធាតុ​ចុះ​ត្រជាក់ ។​

​ក្នុង​នោះ​ផង​ដែរ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ក៏​បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ និង​ផ្ដាំផ្ញើ​សេចក្ដី​នឹករលឹក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ និង​អុំ​ពូ​មីង​ដែល​ជា​ចាស់ជរា ជា​បុព្វបុរស នៃ​ក្មេង​ជំនាន់​ក្រោយ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ និង​សូម​គោរព​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ អុំ​ពូ​មីង​ទាំងអស់ សូម​ជួប​តែ​សេចក្ដីសុខ សុភមង្គល​ក្នុង​ក្រុមគ្រួសារ ជាពិសេស​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ និង​វិធាន​សុខាភិបាល​ផ្សេងៗ​ទៀត ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺឆ្លង​កាច​សាហា​វកូវី​ដ​-១៩ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល