ទាន់ហេតុការណ៍
លោក​អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយកន្លែង ដែល​បើក​លេង​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ដើម​មៀន បញ្ចូល​សមាជិក ១៥៥​នាក់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ឌ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី - ​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ នៃ​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​ - លោកស្រី ចោម ខ្វាន់ និង​ស្វាមី ប្រគល់ រថយន្ត​សា​រ៉ែ​ន​១​គ្រឿង និង​ថវិកា ៤​លាន​រៀល ជូន​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ - មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត រៀបចំ​ពិធី​បោះ​ជំរំ យុវជន​ខេត្ត​កំពង់ចាម ក្រោម​ប្រធានបទ ÷ "​ការអភិវឌ្ឍ​សមត្ថភាព​យុវជន ផ្នែក​បច្ចេកវិទ្យា ក្រោម​ម្លប់​សន្តិភាព​" - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ - លោក​វ​រៈ​សេនីយ៍​ឯក ព្រះ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​កងកម្លាំង​ជំនាញ​ស្រុក​កៀនស្វាយ​និង​កម្លាំង​ប៉ុស្តិ៍​ឈើ​ទាល​ស្រុក​កៀនស្វាយ​បង្ក្រាប​ករណីៈ​លួច និង​ទទួល​ផល​ចោរកម្ម និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ - លោក​វរៈសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ ដឹកនាំ​ការ​បោសសំអាត​ខ្សាច់ ដែល​ឡាន​ដឹក​ខ្សាច់​មួយចំនួន​ជ្រុះ​ធ្លាក់​នៅ​តាម​ដងផ្លូវ ដើម្បី​សម្រួល​ការធ្វើដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្ការ គ្រោះថ្នាក់​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច និង​កំណែទម្រង់​កងរាជអាវុធហត្ថ​ឆ្នាំ​២០២១ និង​ផ្សព្វផ្សាយ​ទិសដៅ​ផែនការ​ឆ្នាំ​២០២២!
0

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ថា ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​តំណាង​ឱ្យ​ភាព​គង់វង្ស បានន័យថា ការពារ​សន្តិភាព​មិន​ឱ្យ​បាត់បង់ ការពារ​ឯករាជ្យ​អធិបតេយ្យ​ជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និង​ការពារ​អ្វី​ដែល​មាន​នាពេល​បច្ចុប្បន្ន​ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ពាក្យ​ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​ថា​ពាក្យ​ថា​ចាំ​មិន​ដែល​ជួប គឺ​បាន​សេចក្តី​នៅទីនេះ​គឺ​ចាំ​រហូត​តែម្តង បើ​ជួបគ្នា​ហើយ​គេ​មិន​ហៅ​ថា​ចាំ​ទេ សិលា​ក៏​អញ្ចឹង​ដែរ ដែល​ហៅថា​ពាក្យ​ថា​ចាំ​គឺ​មិន​ដែល​ជួប​ទេ​។​

​ក្នុង​ចំណុច​នេះ សម្ដេច​តេជោ​ចង់​សំដៅ​ទៅលើ​ភាព​គង់វង្ស​ជា​អមតៈ​របស់​វា គឺ​សំដៅ​ច្បាស់ ទៅលើ​សន្តិភាព​នៃ​ប្រទេស​នេះ​មិន​ត្រូវ​បាត់បង់​ទេ មិន​អាច​ឱ្យ​នរណា​បំផ្លាញ​ទេ របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ រាជបល្ល័ង្ក​មិន​ត្រូវ​បាន​នរណា​ប្រឆាំង​ទេ ទោះបី​នរណា​គំរាមកំហែង​បំផ្លាញ​ក៏ដោយ​។

​ដោយឡែក​ស្ថានភាព​នៅទីនេះ​ក៏​ដូចគ្នា​ដែរ ផ្លូវ​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់ តំបន់​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់​ទេ នៅតែ​ជា​របស់​ប្រជាជន​កម្ពុជា​ជានិច្ច ដែល​គាត់​មាន​សិទ្ធិ​មកលេង​កំសាន្ត​នៅ​ទីនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល