ទាន់ហេតុការណ៍
ឯកឧត្តម​ដួង តារា​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​! - ​អំណោយ​ឧបត្ថម្ភ​ដ៍​ថ្លៃថ្លា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ផ្ដល់ជូន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នាពេល​អនាគត​ - អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​នាំយក​អំណោយ​ចុះ​ចែក​ប្រជាពលរដ្ឋ​ចាស់ជរា​ចំនួន ១១០​នាក់​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - អភិបាលខេត្ត​កំពង់ចាម​៖ វិមានឯករាជ្យ​ត្រូវ​ចាប់ផ្ដើម​សាងសង់ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ខាងមុខនេះ និង​សង់​ឲ្យ​រួច​ក្នុង​រយៈពេល​១​ឆ្នាំ​ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល បាន​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ លើ​ប្រសិទ្ធភាព​ការងារ​ចុះ​មូលដ្ឋាន និង​ដោះស្រាយ​រាល់​បញ្ហា សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ល្អប្រសើរ​ជាងគេ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

នៅ​រាត្រី​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩​។

នៅក្នុង​កិច្ចប្រជុំ​នេះ​ប្រមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន និង​អាមេរិក បាន​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន នូវ​សមិទ្ធិផល នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ ដូចជា​ទី​១ ពាក់ព័ន្ធ​ទៅ​នឹង​កូវី​ដ​១៩ ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ការគាំទ្រ​ជាច្រើន​រួម​ទាំង​មាន​ការជួយ​សមាជិក​អាស៊ាន​នីមួយៗ​ផងដែរ​។

លើសពីនេះ​ទៀត ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន និង​សមាហរណកម្ម​អាស៊ាន ជាពិសេស​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ។ ក្នុងនោះ​ប្រមុខ​ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​ជម្រុញ​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា អា​មេ​រិច​នឹង​ផ្ដល់​ថវិកា​បន្ថែម​ចំនួន ១០២​លាន​ដុល្លា ដើម្បី​គាំទ្រ​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​បន្តទៀត ក្នុង​នោះ​អាមេរិក​នឹង​បន្ត​តួនាទី​ស្នូល​របស់​អាស៊ាន​នៅ​ក្នុង​កិច្ចសហការ​ក្នុង​តំបន់ ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និង​អាស៊ាន​ក៏​បាន​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ឌីជីថល និង​ធ្វើ​យ៉ាងណា​ឱ្យ​អាស៊ាន​មាន​សន្តិសុខ និង​សន្តិភាព​។ នៅ​ឆ្នាំក្រោយ​អាស៊ាន និង​សហរដ្ឋអាមេរិក​នឹង​ប្រារព្ធ​ខួប ៤៥​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។

ឯកឧត្តម​ប្រជាធិបតី​សហរដ្ឋ​អាមេរិក​ក៏​បាន​លើក​អំពី​អ្វី​ដែល​អាមេរិក​មាន​ជាមួយនឹង​អាស៊ាន​នេះ គឺជា​ទំនាក់ទំនង​រឹងមាំ​ជាពិសេស​សហរដ្ឋអាមេរិក​ប្ដេជ្ញា​ខ្ពស់​បន្ត​ការគាំទ្រ​ដល់​អាស៊ាន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ជាច្រើន​។ ជាមួយគ្នា​នេះ​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏​បាន​ប្រកាស​ជា​គោលដៅ​សហរដ្ឋអាមេរិក​នឹង​បែងចែក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ចំនួន​១​ពាន់​លាន​ដូស​នាពេល​ខាងមុ​ខ​។

​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិន ក៏បាន​លើកឡើង​អំពី​តួនាទី​របស់​អាស៊ាន​ក្នុង​ការសម្របសម្រួល ជាពិសេស​ទៅលើ​កិច្ចសហការ​សន្តិសុខ​។ សូមជម្រាបថា នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រធានាធិបតី ចូ បៃ​ដិន បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​សហរដ្ឋអាមេរិក​លើក​ទី​៩​នេះ ហើយ​មេដឹកនាំ​អាស៊ាន​ក៏​ដូចជា​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការចូលរួម​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋ​មេរិក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល