ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

ករណី រំលោភ​សេពសន្ថវ​:​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​អាយុ​ជនរងគ្រោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ នៅ​ថ្ងៃ​ទី ០៣​ខែ តុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩:០០​នាទី ជនរងគ្រោះ​ឈ្មោះ ផ ស​.​ក ភេទ​ស្រី អាយុ​១២​ឆ្នាំ​មុខរបរ សិស្ស​មាន​ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខ័ណ្ឌ​ច្បារអំពៅ រាជធានី ភ្នំពេញ កំពុង​នៅ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​តេង វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បានខ​ល​ទូរ​សព្ទ័​ដៃ​មក​ជនរងគ្រោះ​ដោយ​បបួល​ថា​ទៅ​ខួបកំណើត​របស់ខ្លួន តែ​ជនរងគ្រោះ​បាន​ឆ្លើយថា​មិន​ទៅ​ទេ ព្រោះ​ខ្លាច​ឪពុក​ម្តាយ​រករឿង ណា​មួយ​យប់​ទៀតផង រួច​បិត​ទូរស័ព្ទ បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ នៅតែ​ខ​ល​ដៃ​មក​និយាយ​បបួល​ជនរងគ្រោះ​ដដែលៗ​ជាច្រើន​ដង ដល់​ម៉ោង ០០:៣០ នាទី ចូល​ថ្ងៃ​ទី​០៤.១០.២០២១ ជន​ស្ស័​យបាន​ខ​ល​មក​ជនរងគ្រោះ​ម្តងទៀត ហើយ​និយាយ គំរាមថា បើ​អូន​ឯង​មិន​មក​ជាមួយ​បង​ទេ អូន​ឯង​និង​មាន​រឿង​ជាមួយ​បង​ហើយ ដោយ​ភ័យ​ខ្លាច ជនរងគ្រោះ​បាន​យល់ព្រម ហើយ​ចេញពីផ្ទះ​មក ជួប​ជនសង្ស័យ​នៅ​ផ្លូវ​ចូល​ផ្ទះ​របស់​ខ្លួន ភ្លាម​នោះ​ជនសង្ស័យ​បាន​ទាញ​ដៃ​ជនរងគ្រោះ​ឡើង​ជិះ​ម៉ូតូ​ជា​មួយ តែ​ជនរងគ្រោះ​ប្រកែក​ថា​មិន​ទៅ​ទេ ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​អូស​ជនរងគ្រោះ អោយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ ហើយ​ជនរងគ្រោះ​ឡើង​ជិះ​ពីក្រោយ ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​មុខ​ផ្ទះសំណាក់​យីហោ​(​ស្នាមញញឹម​ថ្មី​)​ជនសង្ស័យ​បាន​កាន់​ដៃ​ជនរងគ្រោះ​ចូល​ក្នុងផ្ទះ​សំណាក់ ។​

​បន្ទាប់​មក​ជនសង្ស័យ​បាន​ទាញ​ដៃ​ជនរងគ្រោះ​ដើរចូល​ទៅ​ក្នុង​ផ្ទះសំណាក់​បន្ទប់​លេខ​១០(​ដប់​) ជាន់​ទី​២(​ពីរ​) ភ្លាម​នោះ​ជនសង្ស័យ​រុញ​ជនរងគ្រោះ​ផ្ដួល​ទៅ​លើ​គ្រែ​ពូក ហើយក៍​ដោះ​សំលៀក​បំពាក់​របស់ខ្លួន​ចេញ​អស់ បន្ទាប់​មក​ក៍​ធ្វើ​សកម្មភាព​អោបថើប ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​បាន​ខំ​រើបំ​រ៉ា​ស់ដែល ក៍​ត្រូវ​ជនសង្ស័យ​ទះកំភ្លៀង​ចំនួន​៣(​បី​)​កំភ្លៀង រួច​ក៍​ធ្វើ​សកម្មភាព​បន្ត​ទៀត ដោយ​ដោះ​សំលៀក​បំពាក់​ជនរងគ្រោះ​ចេញ​អស់​។ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​បាន​សម្រេច​រួច​ជនសង្ស័យ​បាន​គំរាម​អោយ​ជនរងគ្រោះ​ដេក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ជាមួយ​ខ្លួន​រហូត​ដល់​ភ្លឺ​។​

​លុះដល់​ម៉ោង ០៥:៤៥ នាទី ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ ទើប​ជនរងគ្រោះ​បានខ​ល​ទូរ​សព្ទ័ ទៅ​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ មិច ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ សង្កាត់ ជាមួយ​គ្នា​យក​ទៅ​ផ្ទះ​វិញ ។ ពេល​ត្រឡប់​ដល់ផ្ទះ ជនរងគ្រោះ បាន​និយាយ​រៀបរាប់​ប្រាប់​ម្ដាយ​ឈ្មោះ អ៊ុយ សុីណាត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ពី​ដំណើរ​រឿង​ទាំងអស់​។​

​នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ០៧​និង​៣០​នាទី ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ ហើយ​កំលាំង​ប៉ុស្តិ៍​បាន​សហកា​រណ៍​មួយផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក កៀនស្វាយ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សួ​នាំនៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​តេង វាសនា ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​÷​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ចាប់រំលោភ​ពិតមែន​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុ​តាំ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល