ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ - សេចក្តីសម្រេច​ចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ - ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - កម្ពុជា មុននឹងមានថ្ងៃនេះ | ក្រុងស្វាយរៀង​ ! អរគុណសន្តិភាព! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ ជាង​៣​ពាន់​នាក់​ - សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាន ហ៊ុន ណេង ក្រោម​វត្តមាន​របស់​លោកជំទាវ ព្រមទាំង​កូនចៅ ដែល​ពិធី​នេះ​ធ្វើឡើង​ - ឯកឧត្តម អ៊ុន ចាន់​ដា ÷​កូន​ខ្មែរ​អ្នក​ខេត្តកំពង់ចាម បង្កើត​កីឡា​ថ្មី​មួយ​ប្រភេទ​ឈ្មោះថា កីឡា “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​” - ​ឯកឧត្តម ឈឿន សុ​ចិត្ត បាន​ចាត់តាំង​ក្រុម​ការងារ​យុវជន​ចូលរួម​ប្រជុំ​ស្តីពី​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​សម្រាប់​ឆ្នាំ​២០២៣ - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ នាយចំណង់ នាង សុខ​បញ្ញា សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន​!
0

លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​បាន​ជនសង្ស័យ 02​នាក់ និង​បន្ត ស្រាវជ្រាវ​ចាប់​បាន​ជនសង្ស័យ​បន្ថែមទៀត​នៅ​ស្រុក អង្គស្នួល​

លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​បាន​ជនសង្ស័យ 02​នាក់ និង​បន្ត ស្រាវជ្រាវ​ចាប់​បាន​ជនសង្ស័យ​បន្ថែមទៀត​នៅ​ស្រុក អង្គស្នួល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​លួច​ម៉ូតូ​) នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០២១​វេលា​ម៉ោង​១.១០​នាទី​ជនរងគ្រោះ​ឈ្មោះ ស៊ីវ ប៊ុន​រ៉ុង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ កោះ​បៀរ ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZ UKI NEX ពណ៍ ក្រហម ស ពាក់​ស្លាក​លេខ កណ្ដាល 1AB1080 ចេញពី​កន្លែង​ផឹកស៊ី​ជាមួយ​មិត្តភ័ក្ត​វិលត្រឡប់ម​ក​ផ្ទះ​វិញ ។

ពេល​ជិះ​ម៉ូតូ​មកដល់​ខាង​មុខ​វត្ត​មុលី​សុវណ្ណត​មល ក៏​បាន​ជួប​ជនសង្ស័យ​÷
១.​ជនសង្ស័យ​ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជិះ​ម៉ូតូ​ដៃ​កាន់​ដែក​បំពុង​ទីប​ដង​ឆ័ត្រ ពណ៍ ស​(​គេចខ្លួន​)
២.​ឈ្មោះ គន់ សុ​ភ័ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​
៣.​ឈ្មោះ ឡុង ដាលិ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ ​ជិះ​ម៉ូតូ​០២​គ្រឿង​មាន​គ្នា​បី​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​វាយ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ផ្ដួល​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​១​ក៏​បាន​រត់​ចូលទៅ​ក្នុង​ភូមិ ។​

​ភ្លាម​នោះ​ជនសង្ស័យ​នឹង​បក្សពួក​ក៏​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​ពី​កន្លែងកើតហេតុ ។ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០២១​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​គគីរ បន្ទាប់​ទទួលបាន​ពាក្យបណ្ដឹង​រួចមក​ប៉ុស្តិ៍​នគរបាល​គគីរ​សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៍​ស្រុក​ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ។​

​នៅ​ថ្ងៃ​ទី​៣០​ខែ​ញ្ញា​ឆ្នាំ​២០២១​ប៉ុស្ដិ៍​នគរបាល​គគីរ ផ្នែក​នគរ​បាន​យុត្តិធម​ស្រុក​បានកំណ​ត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​ឈ្មោះ​ឡុង​ដាលិ ភេទ​ប្រុស នឹង ឈ្មោះ​គន់ សុភ័ត្ត​ភេទ​ប្រុស​យក​មក​កាន់អ​ធិ​កា​រដ្ឋា​ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្តកិច្ច​ជនសង្ស័យ​÷​ឈ្មោះ គន់ សុភ័ត្ត ភេទ​ប្រុស ឈ្មោះ​ឡុង ដាលិ​ភេទ​ប្រុស ឈ្មោះ ជា សំណាង ភេទ​ប្រុស​(​គេចខ្លួន​) ពិតជា​បាន​ធ្វើ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​ម៉ូតូ​)​ពី​ឈ្មោះ សុីវ ប៊ុន​រ៉ុង​ភេទ​ប្រុស​ពិត​ប្រា​ដក​មែន ។​

​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ហើយ​ជនសង្ស័យ​ទាំង​បី​នាក់​បាន​ជិះ​ម៉ូតូ​SUZUKI NEX ពណ៍ ក្រហម ស ស្លាក​លេខ កណ្ដាល 1AB1080​បាន​យក​ទៅ​អោយ​ឈ្មោះ ខៀង ឃា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​នៅ​ភូមិ​ទឹកជា​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល​ជួយ​លក់​។​

​ក្រោយពី​បាន​ស្ដាប់​ការបំភ្លឺ​របស់​ជនសង្ស័យ​ចប់​÷
​លោក​តប​សេនីយ៍​ឯក ព្រុំ សំណាង អធិការនគរបាល ដឹកនាំ​កម្លាំង​នគរបាល​យុត្តិធម៍​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​កំរិតធ្ងន់​ស្នងការ​នគរបាល​ខេត្តកណ្ដាល​នឹង​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​បើកប្រ​ត្តិ​កា ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​÷
១.​សន សំ​អូន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​ចបក់​ទន្សាយ ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
២.​ឈ្មោះ​ខៀង ឃា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ជា ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល មកកាន់​អធិដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សួរនាំ ។​នៅ​ចំពោះមុខ​ស​មត្តិ​កិច្ច​ជនសង្ស័យ ឈ្មោះ​ខៀង ឃា ភេទ​ប្រុស​ពិតជា​បាន​ទទួល​ម៉ូតូ​ម៉ាក​SUZUKI NEX ពណ៍ ក្រហម ស គ្មាន​ស្លាក​លេខ​ពី​ឈ្មោះ ជា សំណាង ភេទ​ប្រុស ឈ្មោះ​គន់ សុភ័ត្ត​ភេទ​ប្រុស ពិតប្រាកដ​មែន​។​

​នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០២១ ឈ្មោះ​ខៀវ ឃា​ភេទ​ប្រុស បាន​ហៅ​ឈ្មោះ​ឈឹម​ហៅ​ភ័ត្ត​ភេទ​ប្រុស រស់នៅ​ឃុំ​ឱ​រ៉ាល់ស្រុក​ត្រែងត្រយឹង​ខេត្ត​កំពង់ស្ពឺម​ក​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក SUZUZI NEX ពណ៍ ក្រហម ស យកទៅ​លក់​ក្នុង​តំលៃ​250$(​ពីរ​រយ​ហាសិប​ដុល្លា​អាមេរិក​) ។​

​ចំណែក​ឈ្មោះ សន សំ​អូន​ភេទ​ប្រុស ត្រូវបាន​ឈ្មោះ​ឈឹម ភេទ​ប្រុស​ប្រើ​អោយ​យក​ម៉ូតូ​SUZUKI NEX ពណ៍ ក្រហម ស យក​មក​អោយ​ឈ្មោះ​ខៀង ឃា ភេទ​ប្រុស​នៅ​ចំនុច​សាលា​បុណ្យ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល ក៏​ត្រូវ​សមត្តកិច្ច​ចាប់​ឃាត់ខ្លួន​តែម្ដង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ផ្នែក​នគរបាល​ស្រុក​កៀនស្វាយ​កំពង់​បន្ត​និតិ​វិធី​ទៅតាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល