ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ÷ ក៏​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រៀម ជាស្រេច ដើម្បី​ចាំ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​! - លោក ចាប ច័ន្ទ​វិទ្យា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​លើកដែក បើក​កិច្ចប្រជុំ ក្រុម​ការងារ​យុវជន បក្ស​ប្រជាជន​កម្ពុជា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩ - ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ាក​ទឹកកក​) - ប្រកាស​តែងតាំង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល ! - ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​ដើម្បី​សង្គ្រោះ គឺជា​ស្មារតី​ម្ចាស់ការ របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - លោក ឯក សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្ស​ស្រុក អនុប្រធាន​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ព្រំ សំណាង ចុះសួរសុខទុក្ខ សំណេះសំណាល និង​នាំយក​អំណោយ​រួមទាំង ថវិកា​មួយចំនួន​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ចាស់ជរា ចំនួន​៥៨ គ្រួសារ មកពី ៦ ភូមិ - លោកស្នងការ​ខេត្តកណ្ដាល​គោរព​ជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​ - ថ្នាក់ដឹកនាំ​ស្រុក​កៀនស្វាយ​អមដំណើរ​ដោយ​អធិការ​ស្រុក និង​មេបញ្ជាការ​កង​រាជ​ធាវុ​ធ​ហត្ថ​ស្រុក​កៀនស្វាយ ចុះសួរសុខទុក្ខ លោកតា ឌុ​ក ម៉ៅ ដែល​មាន​ព្រះជន្ម ១០១ ឆ្នាំ - លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​
0

​អំណោយ​ដែល​រួម​មាន​ថ​វិកា​២៣.០០០.០០០​រៀល ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០ ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤​ទាំង​ខេត្ត​កំពង់ចាម​

​អំណោយ​ដែល​រួម​មាន​ថ​វិកា​២៣.០០០.០០០​រៀល ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០ ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤​ទាំង​ខេត្ត​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ប្រគល់​អំណោយ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា​នៃ​អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន​១២៤ សាលា ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ត្រៀម​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​។

​អំណោយ​ដែល​បាន​ផ្ដល់​ជូន​រួមមាន​ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០​ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤ ទាំង​ខេត្ត​កំពង់ចាម ដើម្បី​សម្រាប់​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅពេល​បើក​សាលា​អោយ​ចូលរៀន​នាពេល​ខាងមុខ​នេះ និង​ឧបត្ថម្ភ​ថវិកា​ចំនួន ២៣​លាន​រៀល ជូន​ដល់​សាលារៀន​ដែល​បាន​យក​មក​ធ្វើជា​មណ្ឌល​ចត្តា​ឡីស័​កកាល​ពី​ពេលកន្លងម​ក ចំនួន ២២​សាលា ផងដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​លើកឡើង​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​រដ្ឋបាល​ខេត្ត​កំពង់ចាម ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការបើក​អោយ​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ អោយ​ដំណើរការ​រៀនសូត្រ​ឡើងវិញ ដូច្នេះ​ការប្រគល់​សម្ភារៈ​ទាំងអស់​នេះ សម្រាប់​អោយ​លោកនាយក​សាលា យក​ទៅ​ប្រើប្រាស់ ក្នុង​សាលា​របស់​ខ្លួន ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ ជាមួយគ្នា​នោះ​ដែរ ត្រូវ​បន្ត​ជម្រុង​ញ​ដល់​បុគ្គលិក​សិក្សា ឬ​សិស្សានុសិស្ស ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យ​មក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។

​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​គណៈ​គ្រប់គ្រង​សាលា​នី​មួយៗ ត្រូវ​រៀបចំ​អនាម័យ​បរិស្ថាន​សាលារៀន និង​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​គោរព​តាម​វិធាន​សុខាភិបាល និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សំដៅ​ធ្វើយ៉ាងណា​អាច​ធានាបាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​គ្រឹះសា្ថនសិក្សា​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល