ទាន់ហេតុការណ៍
លោក ចាប ច័ន្ទ​វិទ្យា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​លើកដែក បើក​កិច្ចប្រជុំ ក្រុម​ការងារ​យុវជន បក្ស​ប្រជាជន​កម្ពុជា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាមេរិក​លើក​ទី​៩ - ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ាក​ទឹកកក​) - ប្រកាស​តែងតាំង ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល ! - ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​ដើម្បី​សង្គ្រោះ គឺជា​ស្មារតី​ម្ចាស់ការ របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - លោក ឯក សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្ស​ស្រុក អនុប្រធាន​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ព្រំ សំណាង ចុះសួរសុខទុក្ខ សំណេះសំណាល និង​នាំយក​អំណោយ​រួមទាំង ថវិកា​មួយចំនួន​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ចាស់ជរា ចំនួន​៥៨ គ្រួសារ មកពី ៦ ភូមិ - លោកស្នងការ​ខេត្តកណ្ដាល​គោរព​ជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​ - ថ្នាក់ដឹកនាំ​ស្រុក​កៀនស្វាយ​អមដំណើរ​ដោយ​អធិការ​ស្រុក និង​មេបញ្ជាការ​កង​រាជ​ធាវុ​ធ​ហត្ថ​ស្រុក​កៀនស្វាយ ចុះសួរសុខទុក្ខ លោកតា ឌុ​ក ម៉ៅ ដែល​មាន​ព្រះជន្ម ១០១ ឆ្នាំ - លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្នុង​កម្មវិធី​បើក “​សន្និសីទ​នគរបាល​អន្តរជាតិ​ឆ្នាំ ២០២១”
0

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេ​បញ្ជ​ការ​កងពលតូច​លេខ​៧០ បាន​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​កម្លាំង និង​សម្ភារៈ ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ​

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេ​បញ្ជ​ការ​កងពលតូច​លេខ​៧០ បាន​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​កម្លាំង និង​សម្ភារៈ ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩ ក្នុង​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​ចុះ​ត្រួតពិនិត្យ​កម្លាំង និង​សម្ភារៈ ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩ តាម​បណ្តា​គ្រឹះស្ថានសិក្សា សាលារៀន​រដ្ឋ និង​ឯកជន ក្នុង​រាជធានី​ភ្នំពេញ​។​

សូមជម្រាបថា កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ កងពលតូច​លេខ​៧០ ក៏​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩ នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា សាលារៀន​រដ្ឋ និង​ឯកជន ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផងដែរ​។​

យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩​នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា សាលារៀន​រដ្ឋ និង​ឯកជន​នេះ ធ្វើឡើង​ដើម្បី​ត្រៀម​បើក​អោយ​សិស្សានុសិស្ស​ចូលរៀន​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​នាពេល​ខាងមុខ​នេះ​។​ក្នុងនោះដែរ គោលដៅ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​-១៩​មាន​ចំនួន ១៤​ខណ្ឌ​(៦៨​ទីតាំង​)​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា ការបើក​គ្រឹះស្ថានសិក្សា សាលារៀន​រដ្ឋ និង​ឯកជន​ឡើងវិញ​នេះ គឺ​ដំណើរការ​តែ​សាលា​ចាប់ពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​គឺ​ថ្នាក់​ទី​០៧​ទៅ​ដល់​ថ្នាក់​ទី​១២​តែប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល