ទាន់ហេតុការណ៍
​សម្តេច​តេជោ​ហ៊ុន​សែន​អញ្ជើញ​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវី​ដ​១៩​សម្រាប់​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ​១២​ដល់​ក្រោម​១៨​ឆ្នាំ​ - លោកស្នងការ​នគរបាល​ខេត្តកណ្តាល​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល​ស្រុក​អង្គស្នួល​១១៧​នាក់​ - ឯកឧត្តម ឃួ​ង ស្រេង ចុះ​ត្រួតពិនិត្យ​សកម្មភាព​សមត្ថកិច្ច និង​អាជ្ញាធរ​អនុវត្ត​ការ​ដាក់​បម្រាម​គោចរ ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៣​ភ្លឺ - រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា ក្រមសីលធម៌ នៃ​ការផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ហ្វេ​សប៊ុក បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​សារព័ត៌មាន ដែល​ធ្វើឲ្យ​សង្គម​មាន​ការប្រែប្រួល​រីកចំរើន ឬ ធ្លាក់ចុះ ដោយ​សារព័ត៌មាន​នេះ​ឯង​ - ​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​កែច្នៃ និង​ចែកចាយ​គ្រឿងញៀន ៥​នាក់ រឹបអូស​បាន​គ្រឿងញៀន ១៥៦​គីឡូក្រាម នៅ​ភ្នំពេញ​ - ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ ដល់​កម្មករ និង​ប្រជាពលរដ្ឋ នៅ​បុរី​ML ធារ៉ា​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​បន្ត​យកចិត្តទុកដាក់ និង​បង្ការ​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នូវ វិធាន​៣​ការពារ និង​៣​កុំ !!!!! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ - លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកៀនស្វាយ - ​ដំណឹង​បាត់​ក្មេងស្រី​ ៖ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ក្រុមគ្រួសារ ក្មេងស្រី​ដែល​បាត់​ខ្លួន​🙏 📱012220069 📱069958788 📱0714141112 📱011468895
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​នា​រសៀល ថ្ងៃ​ពុធ ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌ​ដង្កោ​បាន​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន ក្នុង​ភូមិ​ព្រែក​រទាំង ភូមិ​ដំណាក់​សង្កែ និង​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មានសុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល