ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​, លោក​បណ្ឌិត យ៉ង សាំង​កុមារ និង​លោក ឡឹ​ក សុធា លើ​ការងារ​កសិកម្ម​ដែល​លោក​ទាំង​ពីរ​នាក់ ទើប​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ - សេចក្តីសម្រេច​ចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ - ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - កម្ពុជា មុននឹងមានថ្ងៃនេះ | ក្រុងស្វាយរៀង​ ! អរគុណសន្តិភាព! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រាជធានី​ភ្នំពេញ ជាង​៣​ពាន់​នាក់​ - សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាន ហ៊ុន ណេង ក្រោម​វត្តមាន​របស់​លោកជំទាវ ព្រមទាំង​កូនចៅ ដែល​ពិធី​នេះ​ធ្វើឡើង​ - ឯកឧត្តម អ៊ុន ចាន់​ដា ÷​កូន​ខ្មែរ​អ្នក​ខេត្តកំពង់ចាម បង្កើត​កីឡា​ថ្មី​មួយ​ប្រភេទ​ឈ្មោះថា កីឡា “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​” - ​ឯកឧត្តម ឈឿន សុ​ចិត្ត បាន​ចាត់តាំង​ក្រុម​ការងារ​យុវជន​ចូលរួម​ប្រជុំ​ស្តីពី​ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​សម្រាប់​ឆ្នាំ​២០២៣ - ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជូន​ដល់​គ្រួសារ នាយចំណង់ នាង សុខ​បញ្ញា សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ប្រពន្ធ​ទើបតែ​សម្រាលកូន​!
0

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញ ដូរ គ្រឿងញៀន​ជនជាតិ​វៀតណាម​-​ចិន​ចំនួន ៦​នាក់ ដកហូត​ថ្នាំញៀន​ជាង​១៣០​គីឡូក្រាម

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញ ដូរ គ្រឿងញៀន​ជនជាតិ​វៀតណាម​-​ចិន​ចំនួន ៦​នាក់ ដកហូត​ថ្នាំញៀន​ជាង​១៣០​គីឡូក្រាម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជន​បរទេស​ចំនួន ៦​នាក់​ក្នុង​បទល្មើស ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជាង​១៣០​គីឡូក្រាម​។​

​ប្រតិបត្តិការ​នេះ អនុវត្ត​តាម​បញ្ជា នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​នៅ​ថ្ងៃ​ទី​២៨-២៩-៣០ ខែ​ឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាត់តាំង​ក្រុម​ជំនាញ ដឹកនាំ​សហការ​ស្រាវជ្រាវ​បង្ក្រាប​ដោយ​មាន​លោក ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា នាយករង​មន្ទីរ​, លោក​ឧត្ដម​សេនិយ៍​ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​ខេត្ត​កណ្តាល និង​លោក ស៊ិត វណ្ណៈ ព្រះរាជ​អជ្ញារ​ង​រាជធានី​ភ្នំពេញ បាន​ដំណើរ ការស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​។​

​ការបង្ក្រាប​នេះ កម្លាំង​ជំនាញ​ឆែកឆេរ​ទីតាំង​៤​កន្លែង​នៅ ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​, ខណ្ឌ​ច្បារអំពៅ​១​កន្លែង និង​៣​កន្លែង​នៅ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់ មាន​ជនជាតិ​វៀតណាម​១​នាក់ និង​ចិន​៥​នាក់​
១. ឈ្មោះ ង្វៀន យ៉ាំង​យិន​(Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម​។​
២. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។​
៣. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។​
៤. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​កាណាដា ។​
៥. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស ជនជាតិ​ចិន ។​
៦. ឈ្មោះ LI YI ភេទ​ប្រុស ជនជាតិ​ចិន​។​
​ចំពោះ​សម្ភារ​ដែល​សម្ថ​កិច្ច​ចាប់យក​វត្ថុតាង​គ្រឿងញៀន​៖
១.​អិច​ស្តា​ស៊ី (MDMA) ទម្ងន់​ជាង ៩៤ គីឡូក្រាម​
២. មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជាង ៤២.៨៥ ក្រាម​
៣. សារធាតុ​ផ្សំ (P2P) ទម្ងន់​ជាង ១០​គីឡូក្រាម​។​
៤.​សម្ភារៈ​សំរាប់​កែឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង មួយចំនួនធំ​។​
៥.​រថយន្ត ២​គ្រឿង​។​
៦.​អាវុធខ្លី ២​ដើម (​ម៉ាក CF98-9 បង់​២ គ្រាប់​ចំនួន ១៥​គ្រាប់ និង​ម៉ាក P0220 បង់​២ និង​គ្រាប់​ចំនួន ៧​គ្រាប់​) ។​
៧.​អាវុធខ្លី (​កែច្នៃ​) ២​ដើម​
៨.​ខ្នោះដៃ​២​គូ​
៩.​ទូរស័ព្ទដៃ​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ដើម្បី​កសាង​សំណុំរឿង​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល