ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣២​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - សម្តេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត លុបចោល​គម្រោង​ប្រមូលផ្តុំ​មនុស្ស រៀន​បោះឆ្នោត​សាកល្បង​ - លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្លងកូវី​ដ​១៩ - ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ - ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​កិច្ចប្រជុំ​កំពូល​វិស័យ​ព័ត៌មាន ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍន៍​ការផ្សព្វផ្សាយ (AIBD) ស្តីពី “​ការកំណត់​សារ​ឡើងវិញ​នូវ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បទដ្ឋាន​ថ្មី​” តាមរយៈ​ប្រពន្ធ​វីដេអូ​ - ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន និង​រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន បាន​នាំយក​ថវិកា ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​បន្ត​អនុវត្ត សម្រាប់​ខែ​មិថុនា​
0

ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ក្រោយពេល​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល ២១ ថ្ងៃ ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​

ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ក្រោយពេល​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល ២១ ថ្ងៃ ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ​នៅ​ព្រឹក​ថ្ងៃ អាទិត្យ ១៣​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ បានឱ្យដឹងថា ក្នុង​រយៈពេល​ក្រុង​តា​ខ្មៅ​ត្រូវបាន​បិទ​ខ្ទប់ ២១ ថ្ងៃ មាន​បងប្អូន​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ ក្នុង​សង្កាត់​តាខ្មៅ ជួប​ការខ្វះខាត​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​។​

​លោក ជៀម ខូ​យ មានប្រសាសន៍ បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចែក​ស្បៀង ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការខ្វះខាត ក្រោយ​ការបិទ​ខ្ទប់​ក្រុង​តាខ្មៅ​អស់​រយៈពេល ២១ ថ្ងៃ​។​

លោក​ចៅសង្កាត់ បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ស្បៀងអាហារ​នៅពេលនេះ គឺជា​ប្រជាពលរដ្ឋ​ដែលជា កម្មករ កម្ម​ការ​នី​រោងចក្រ និង​កម្មករ​ផ្សេងៗ ក្នុង​មុខសញ្ញា​ផ្ទះជួល ព្រមទាំង​គ្រួសារ​ក្រីក្រ ក្រ​១ ក្រ​២ តាម​ផែនការ និង​គ្រួសារ​ក្រីក្រ ក្រ​១ ក្រ​២ តាម​ការស្នើសុំ ដែល​ត្រូវបាន​បែងចែក​ជា​ពីរ​វគ្គ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជួប​ការខ្វះខាត​ស្បៀង​នៅក្នុង​ក្រុង​តាខ្មៅ ដែល​មិនមែន​ជា​កម្មករ និង​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​នោះទេ តែ​មាន​ជីវភាព​ខ្សត់ខ្សោយ និង​ខ្វះខាត​ជាក់ស្ដែង ក៏​នឹង​ត្រូវ​ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល តាមរយៈ​រដ្ឋបាល​សង្កាត់​ក្រុង​តាខ្មៅ​ផងដែរ​។​

លោក​ចៅសង្កាត់ បាន​បន្ថែមទៀតថា ស្បៀង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់ជូន មក​រដ្ឋបាល​ខេត្ត​កណ្ដាល តាមរយៈ​រដ្ឋបាល​សង្កាត់​តាខ្មៅ នឹង​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ នូវ​មុខសញ្ញា​ទាំង​បី​ខាងលើនេះ​។​

លោក​ចៅសង្កាត់​តាខ្មៅ ក៏​បាន​ឱ្យដឹង​បន្ថែម​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ សង្កាត់​តាខ្មៅ មាន​អ្នក​ឆ្លង​មេ​រោគកូ​វីដ​-១៩ ជាង​១០០ នាក់​។​

ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​សង្កាត់ រដ្ឋបាល​សង្កាត់​ក្រុង​តាខ្មៅ បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សារ​សំលេង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ជ្រូត​ជ្រាប​ពី​ធី​វិធាន​ការពារ​មេ​រោគកូ​វីដ​-១៩​នេះ​ផង​ដែរ​។​

ទន្ទឹម​និង​នោះ​លោក​ចៅសង្កាត់ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​អនុវត្ត​នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​នូវ វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​គ្រប់​គ្នា​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ស្បៀង​អាហារ​ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ រួមមាន អង្ករ មី​កញ្ចប់ ត្រីខ ទឹកត្រី និង​ទឹកស៊ីអ៊ីវ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល