ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣២​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - សម្តេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត លុបចោល​គម្រោង​ប្រមូលផ្តុំ​មនុស្ស រៀន​បោះឆ្នោត​សាកល្បង​ - លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្លងកូវី​ដ​១៩ - ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ - ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​កិច្ចប្រជុំ​កំពូល​វិស័យ​ព័ត៌មាន ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍន៍​ការផ្សព្វផ្សាយ (AIBD) ស្តីពី “​ការកំណត់​សារ​ឡើងវិញ​នូវ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បទដ្ឋាន​ថ្មី​” តាមរយៈ​ប្រពន្ធ​វីដេអូ​ - ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន និង​រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន បាន​នាំយក​ថវិកា ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​បន្ត​អនុវត្ត សម្រាប់​ខែ​មិថុនា​
0

​បែកធ្លាយ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ កំពុង​ផ្ដុំគ្នា​លេង​ល្បែងស៊ីសង ផ្អើល​ពេញ​បណ្ដាញ ទំនាក់ទំនង​ផ្សព្វផ្សាយ telegram

​បែកធ្លាយ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ កំពុង​ផ្ដុំគ្នា​លេង​ល្បែងស៊ីសង ផ្អើល​ពេញ​បណ្ដាញ ទំនាក់ទំនង​ផ្សព្វផ្សាយ telegram

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

•​នា​វេលា​ម៉ោង ១៩:៣៦​នាទី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ផ្ញើរ​សារ​សម្លេង លេងសើច មកកាន់ គ្រុប តេ​លេក្រា​ម ⟨Group telegram⟩ ដែល​សម្លេង​នោះបាន​មានការ​ឆ្លើយឆ្លង​គ្នា ច្បាស់ៗ មាន​ស្រី មាន​ប្រុស អាច​បញ្ជាក់បាន​ថា ជា​ការជួបជុំ​គ្នា​លេង​ល្បែងស៊ីសង​ពិតប្រាកដ​។​

​ក្នុង​សារ​សម្លេង​នោះ​ក៏​បាន​បញ្ជាក់​អំពី​ទង្វើ​ហួសហេតុ​របស់​លោក ស៊ឹម ឃាង អធិការ​ស្រុក​កោះធំ ដែល​បាន​បញ្ចេញ​វោហា​ស័ព្ទ មើលងាយ​មិន​គោរព​ច្បាប់ មិន​គោរព​តួនាទី​របស់​ខ្លួន មិន​គោរព​ដល់​មន្ត្រី​ដែល​កំពុងតែ​អនុវត្ត​ច្បាប់​។​
•​គួរ​រំលឹក​ផងដែរ​ថា​៖ «​កាលពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ រូបនេះ បាន​ទទួលរង​ការចោទប្រកាន់ ពី​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើនរូប នាំគ្នា​ផ្តិតមេដៃ ដាក់​ពាក្យបណ្តឹង​ទៅ​ថ្នាក់ដឹកនាំ ឱ្យ​ជួយ​ពិនិត្យមើល​ការងារ​ដឹកនាំ​របស់​លោក​អធិការ​ស្រុក​កោះធំ និង​បក្ខពួក​ដែល​សម្បូរ​រឿងអាស្រូវ​។​

​ក្នុង​ពាក្យបណ្តឹង​នោះ​បាន​ចោទប្រកាន់​លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ និង​បក្ខពួក បានធ្វើឱ្យ​មន្ត្រី​នគរបាល​ក្នុង​អធិការដ្ឋាន​ទាំងមូល បែកបាក់​សាមគ្គីភាព​គ្នា ដោយ​លោក​អធិការ ប្រកាន់​យក​បក្ខពួកនិយម អួតអាង​ថា​មាន​ខ្សែ​ខ្នង​ធំៗ​ចាំ​ជួយ រហូត​ដល់​ប្រព្រឹត្ត​អំពើពុករលួយ​ខុសច្បាប់​ជាច្រើន ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ លោក​អធិការ ចូលចិត្ត​ដើរ​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ មិន​យកចិត្តទុកដាក់​ជាមួយ​ការងារ ធ្វើ​ឱ្យ​ក្នុង​មូលដ្ឋាន កើតមាន​បទល្មើស​ជា​បន្តបន្ទាប់ ទាំង​អំពើ​ចោរកម្ម លួច ឆក់ និង​មាន​ក្មេង​ទំនើង​បង្ក​អសន្តិសុខ​ពេញ​មូលដ្ឋាន សូម្បី​តែ​ក្មេង​ជក់​ថ្នាំញៀន ក៏​សម្បូរ រីឯ​វង់ល្បែង​រីក​គ្រប់កន្លែង​។​

​ក្នុង​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​ទៅលើ​លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ រូបនេះ ទៀតថា​៖ ដោយឡែក មន្ត្រី​ណា​ដែល​ចង់​ឡើង​តួនាទី​បុណ្យស័ក្តិ ទោះជា​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បម្រើ​ជាតិ​យ៉ាងណាក៏ដោយ បើ​គ្មាន​លុយកាក់​សូកប៉ាន់​ទេ កុំ​សង្ឃឹមថានឹង​បាន​ឡើង​ស័ក្តិ​ឱ្យសោះ រហូត​ដល់​ធ្លាប់​ផឹកស៊ី​ស្រវឹង រករឿង​ទះកំផ្លៀង​មន្ត្រីក្រោមឱវាទ​ម្នាក់​ថែមទៀត​ផង​»​។​

​ពាក់ព័ន្ធ​ទៅ​និង​សារ​សម្លេង របស់លោក ស៊ឹម ឃាង អធិការ​ស្រុក​កោះធំ ខាង​សារព័ត៌មាន កងមាស បាន​ព្យាយាម​សុំ​ការបំភ្លឺ តាម telegram ក៏​ប៉ុន្តែ​លោក​បាន​និយាយថា ⟨​ហាហា​និយាយ​គ្នា​លេង​ទេ​⟩ ហើយ​គាត់​បាន​ព្យាយាម​លុបចោល​ទាំងស្រុង​រាល់​ការសុំ​បំភ្លឺ​⟩ ហេតុដូចនេះ សុំ​សំណម​ពរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ឈឿន សុ​ចិត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មេត្តា​ពិនិត្យ​មើល​នូវ​សារ​សម្លេង ដែល​ប្រមូលផ្តុំ​គ្នា​លេង​ល្បែងស៊ីសង ឌឺដង របស់លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ ផង​ទាន​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល