ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣២​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - សម្តេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត លុបចោល​គម្រោង​ប្រមូលផ្តុំ​មនុស្ស រៀន​បោះឆ្នោត​សាកល្បង​ - លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្លងកូវី​ដ​១៩ - ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ - ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​កិច្ចប្រជុំ​កំពូល​វិស័យ​ព័ត៌មាន ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍន៍​ការផ្សព្វផ្សាយ (AIBD) ស្តីពី “​ការកំណត់​សារ​ឡើងវិញ​នូវ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បទដ្ឋាន​ថ្មី​” តាមរយៈ​ប្រពន្ធ​វីដេអូ​ - ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន និង​រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន បាន​នាំយក​ថវិកា ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​បន្ត​អនុវត្ត សម្រាប់​ខែ​មិថុនា​ - ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សហការ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញ ដូរ គ្រឿងញៀន​ជនជាតិ​វៀតណាម​-​ចិន​ចំនួន ៦​នាក់ ដកហូត​ថ្នាំញៀន​ជាង​១៣០​គីឡូក្រាម
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការរក្សា​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ការអនុវត្ត​វិធានការ​សុខាភិបាល​ក្នុង «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​» ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដើម្បី​ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាជន ក៏ដូចជា​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប ដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​នូវ «​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩» ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​របស់​ជាតិ​។​

​គិត​ត្រឹម​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូសទី​១ បាន​ចំនួន​៤៧២,៦៤៦​នាក់ និង​ដូសទី​២ បាន​ចំនួន ១២៦,៧៥៧​នាក់ និង​កំពុង​ផ្តល់​ជូន​បន្ត​ជា​រៀង​រាំល់ថ្ងៃ​។​

​ដោយឡែក ចំពោះ​ភូមិសាស្ត្រ «​តំបន់​ក្រហម​» ក្រុមគ្រូពេទ្យ​យោធា នៃ​កងយោធពល​ខេមរភូមិន្ទ ចំណុះ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក​.​ព​.​ជ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៤១,៨១៦​នាក់ បន្ថែមទៀត​។​

​ទន្ទឹម​គ្នា​ទៅ​នឹង​លទ្ធផល​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ កត់សម្គាល់ឃើញ​ថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ បាន​យល់ដឹង​យ៉ាងច្បាស់​អំពី​តម្លៃ នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​ខ្ពស់បំផុត​ក្នុង​ការស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ក៏​នៅ​មាន​ជន​ឱកាសនិយម​មួយចំនួន ដែល​បាន​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​នៃ​ការផ្តល់​វ៉ាក់សាំង តាមរយៈ​ការ​បំផុស​ចលនា​ទាមទារ​វ៉ាក់សាំង មិន​ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ និង​ការរៀបចំ​របស់​អាជ្ញាធ​រ​មូលដ្ឋាន ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តា​ប់​ធ្នាប់ របៀបរៀបរយ និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​ថា ផ្អែក​តាម​ផែនការមេ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​វ៉ាក់សាំង​គ្រប់ៗ​គ្នា ទៅ​តាម​ជំហាន​កម្មវិធី​ការងារ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​។​

​ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ និង​ភាព​អត់ធ្មត់ ពី​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី​ទាំងអស់ សូម​រង់ចាំ​ទទួល​វ៉ាក់សាំង​តាម​ការអញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន ចៀសវាង​ការ​ចាញ់កល​ទៅ​ទិញ​លិខិតអញ្ជើញ​ឬ ទៅ​ដណ្តើម​វ៉ាក់សាំង​តាម​ការ​ញុះញង់ អគតិ​របស់​ក្រុម​ជន​ឱកាសនិយម ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការផ្តល់ និង​ទទួល​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល