ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​៣២​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៣​នាក់ ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - សម្តេច​តេជោ ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ខេត្ត លុបចោល​គម្រោង​ប្រមូលផ្តុំ​មនុស្ស រៀន​បោះឆ្នោត​សាកល្បង​ - លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្លងកូវី​ដ​១៩ - ពិត​ជា​សាហាវ​មែន​! ទាហាន​មួយក្រុម​បាន​បាញ់​មកលើ​ប្រជាពលរដ្ឋ​ដែល​ទៅ​រារាំង​គ្រឿងចក្រ​មិន​កាយ​ព្រំ​ដី​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ - ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ថ្លែង​សុន្ទរកថា បើក​កិច្ចប្រជុំ​កំពូល​វិស័យ​ព័ត៌មាន ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​អភិវឌ្ឍន៍​ការផ្សព្វផ្សាយ (AIBD) ស្តីពី “​ការកំណត់​សារ​ឡើងវិញ​នូវ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បទដ្ឋាន​ថ្មី​” តាមរយៈ​ប្រពន្ធ​វីដេអូ​ - ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួន និង​រដ្ឋបាល​ស្រុក​កៀនស្វាយ ព្រមទាំង​សប្បុរសជន បាន​នាំយក​ថវិកា ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ - ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​បន្ត​អនុវត្ត សម្រាប់​ខែ​មិថុនា​
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ឧបត្ថម្ភ​ជូន​គ្រូ​សារ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​៤៧​គ្រួសារ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ឧបត្ថម្ភ​ជូន​គ្រូ​សារ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​៤៧​គ្រួសារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ទន្ទឹម​ជាមួយ​បេសកកម្ម​ដ៏​មមាញឹក ក្នុង​យុទ្ធនាការ​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ដោយ​អនុវត្ត តាម​មាគ៌ា​ដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួមចំណែក​ប​ពេញ ការងារ​មនុស្សធម៌ ដោយ​បាន​ចាត់​ឲ្យ​ក្រុមការងារ​នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​៤៧​គ្រួសារ សរុប​១១៧​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន បន្ទាប់ពី​មាន​សមាជិក ក្នុង​គ្រួសារ​ពួកគាត់ វិជ្ជ​មានកូ​វីដ​-១៩​។

គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ​០១​កា​រ៉ុង​ទៅ​០៤​កា​រ៉ុង តាម​ចំនួន​សមាជិក​ជាក់ស្តែង​, មី​០២​កេស​, ទឹក​សុទ្ធ​០២​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ​, ត្រីខ​០២​យួរ និង​ឱសថ​ជំនួយ​សុខភាព ម៉ាស់ ជែល​ចែក​ជូន​ទៅ​តាម​ចំនួន​មនុស្ស​ជាក់ស្តែង​។ គ្រួសារ​ទាំងអស់​រួម​មាន ៖
* ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ១៥​គ្រួសារ​,
* ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​០៨​គ្រួសារ​,
* ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ១៧​គ្រួសារ
* ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ០២​គ្រួសារ
* ភូមិ​ជ្រៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ​
* ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ០១​គ្រួសារ​
* ភូមិ​ព្រៃ​សំ​ព័រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ០១​គ្រួសារ​
* ភូមិ​៧ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា ០១​គ្រួសារ​
* ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ០១​គ្រួសារ ដែល​ត្រូវជា​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​ជាមួយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ និង​បាន​ទទួល​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល​បន្ថែម​លើ អំណោយ​ដែល​បាន​ចែក​ជូន​ដូចខាងលើ​។​

ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចូលរួម​រំលែក​ទុក្ខ និង​ចូល​បុណ្យសព​ចំនួន​២០​ម៉ឺន​រៀល ជាមួយ​គ្រួសារ​សព ឈ្មោះ ផាត់ ភិន ភេទ​ប្រុស អាយុ​៥១ នៅ​ភូមិ​ដំណាក់​សង្កែ ដែល​បាន​ទទួលមរណៈភាព​ហើយ គ្រូពេទ្យ​ធ្វើ​តេស្ត​ឃើញ​វិជ្ជ​មានកូ​វីដ​-១៩ ។​

ក្នុងឱកាស​នោះ​ផងដែរ ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​បន្ត​ការ អត់ធ្មត់ និង​សូម​ចូលរួម​អនុវត្ត ឲ្យខាងតែបាន នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ទាំងអស់គ្នា​។​

​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន​រួមចំណែក​បំពេញការងា​រ​មនុស្សធម៌ នៅក្នុង​សង្គម ឧបត្ថម្ភ​ស្បៀងអាហារ​និង​ថវិកា​ដល់​ពលរដ្ឋ​ខ្វះខាត​ជា​ហូ​ហែរ ជាពិសេស កន្លងមក​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជាប្រចាំ​រាល់​ខែ​មិន​ដែល​ខានមក​ជាច្រើន​ឆ្នាំ នូវ​អង្ករ​គ្រប់​តាម​តម្រូវការ​និង​ថវិកា​មួយចំនួន ជូន​ដល់​គ្រួសារ​ជួប​ការលំបាក ចាស់ជរា​គ្មាន​ទីពឹង ជិត​២០​គ្រួសារ គឺ​ជួយ​ឧបត្ថម្ភ រហូត​ដល់​ថ្ងៃ​ពួកគាត់​ទទួលអនិច្ចកម្ម​អស់​មួយចំនួន និង​បាន​រួមចំណែក​ចូល​បុណ្យ​សព​គ្រប់​ក្រុម​គ្រួសារ ដែល​មាន​សមាជិក​ទទួល​មរណៈភាព ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់​វណ្ណៈ សាសនា ឬ​និន្នាកា​នយោបាយ ដែល​ក្នុង​១​បុណ្យសព​ចូលរួម ជួយ​ថវិកា​២០​ម៉ឺន​រៀល អង្ករ​២​កា​រ៉ុង ទឹកត្រី​ទឹកស៊ីអ៊ីវ​២​យួរ ទឹក​សុទ្ធ​២​កេស​។​

ហើយ​ថ្មីៗ​នេះ ក្រុមការងារ​របស់​លោក ក៏​បាន​នាំយក នូវ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ចំនួន​៣​គ្រួសារ ដែល​ជួប​ការខ្វះខាត​ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូវី​ដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​០៤​កា​រ៉ុង – មី​ចំនួន​០២​កេស – ទឹក​សុទ្ធ​ចំនួន​០២​កេស – ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ – ត្រីខ​ចំនួន​០៤​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល