ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - អភិបាលខេត្ត​កណ្តាល ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ា​ស្ទ័រ និង ហ្រែ្វ​ង ( ខេ​ម​បូឌា ) ខូ​អិល​ធី​ឌី ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល​ - ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ១១ គ្រួសារ នៅ​ស្រុក​មុខកំពូល ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​ - ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ក្រោយពេល​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល ២១ ថ្ងៃ ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​ - ​បែកធ្លាយ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ កំពុង​ផ្ដុំគ្នា​លេង​ល្បែងស៊ីសង ផ្អើល​ពេញ​បណ្ដាញ ទំនាក់ទំនង​ផ្សព្វផ្សាយ telegram - ទីតាំង​សង្វៀន​ជល់​មាន់ រួមជាមួយ​និង​វង់​អាប៉ោង ទ្រង់ទ្រាយ​ធំ កំពុងតែ​បើក​លេង​យ៉ាង​រលូន នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ គេ​ដឹងថា ម្ចាស់​បន​ល្បែង កូន​ជា​មន្ត្រី​អាវុធហត្ថ និង​ឪពុក​ជា​មន្ត្រី​នគរបាល
0

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ស័ង្កសី និង​បញ្ជា​ឱ្យ​កងកម្លាំង ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ប៉ោយប៉ែត​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ស័ង្កសី និង​បញ្ជា​ឱ្យ​កងកម្លាំង ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ប៉ោយប៉ែត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ដឹកនាំ​កងកម្លាំង​ជាច្រើន​នាក់ ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ហេតុការណ៍​ភ្លៀង និង​លាយ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១​។​

​ភ្លៀង​ផ្គរ លាយឡំ​និង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​នោះ បាន​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១៩​ខ្នង និង​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ស្រាល​ប្រមាណ ៥​នាក់​ផង​ដែរ​។​

​ក្រោម​បទ​បញ្ជា​របស់​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ឱ្យ​បង្កើន​ស្មារតី​ក្នុង​ការសង្គ្រោះ​ពលរដ្ឋ​ពេល​ជួប​ធម្មជាតិ​ផ្សេងៗ​នោះ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បាន​ចាត់តាំង​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ភ្លាមៗ សហការ​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​ជួយ​រុះរើ​បំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត និង​ជួយ​ធ្វើ​រោងស្នាក់នៅ​បណ្តោះអាសន្ន ចំនួន ១​គ្រួសារ ព្រមទាំង​បាន​បញ្ជូន​រថយន្ត​សង្គ្រោះ ក្រុម​គ្រូពេទ្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដែល​រងរបួស​ផងដែរ​។​

​សូមបញ្ជាក់​ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក និង​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ​នោះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្តល់​ស័ង្កសី​ចំនួន ៥,០០០​សន្លឹក​សម្រាប់​ឆ្នាំ​២០២១ ត្រៀម​ទុក​សម្រាប់​អង្គភាព​ចេញ​បេសកកម្ម បំពេញ​ប្រតិ​បតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

​នៅ​ដើមឆ្នាំ​២០២១​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២១ អង្គភាព​បានចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សរុប​ចំនួន​៨​លើក​។ ៨​លើក​នេះ អង្គភាព​បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​២៩៥​នាក់ ជួយ​រុះរើ និង​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៧​ខ្នង ក្នុងនោះ​ខូច​ធ្ងន់​ចំនួន​១៥​ខ្នង ប្រើប្រាស់​ស័ង្កសី​អំណោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា សរុប​ចំនួន ៩៧៥​សន្លឹក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល