ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរ និង សូមថ្លែងនូវការកោតសរសើរជូនចំពោះកម្លាំងចម្រុះ រួមមាន៖ កម្លាំងជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, កងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង ដោយមានកិច្ចសហការគាំទ្រពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានបើកប្រតិបត្តិការគៀងចាប់ហ្វូងសត្វទន្សោង ដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំនុចដែលមានការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា តាមការរយៈកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការរយៈពេល៣ថ្ងៃ (១៣-១៥ ឧសភា ២០២៥) ក្រុមការងារចម្រុះបានគៀងចាប់បានសត្វទន្សោងចំនួន ១៦ ក្បាល ដែលក្នុងនោះ ញីចំនួន ១១ក្បាល ៕