ទាន់ហេតុការណ៍
សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​៖ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការបាញ់ប្រហារ​របស់​ក​ង​កម្លាំង​ថៃ​លើ​ជន​ស៊ីវិល​ខ្មែរ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ Statement of the Ministry of Foreign Affairs and International Cooperation: Cambodia Strongly Condemns Civilian Shooting by Thai Forces 12 November 2025​ - អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​.​អនុក្រឹត្យ​.​ស្ដី​ពី​ឯកសណ្ឋាន សញ្ញា សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ផ្ញើ​សារ​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ខួបកំណើត - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - រឿង​កាន់តែ​ក្តៅ ! ខណៈ​កូនស្រី លោក ភួង រ៉ា រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ប្រកាស​ឲ្យ​លោក ឈិន ម៉ៅ ចូលខ្លួន​ទូទាត់​សង​លុយ​ឪពុក​ខ្លួន ព្រោះ​លោក ឈិន ម៉ៅ បាន​គេចវេស​ជា​យូរ​មក​ហើយ​! - លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ - ឯកឧត្តម កែវ រតនៈ ៖ «​កាលណា​មាន​ប្លង់រឹង​ចេញ​ហើយ​បើ​មាន​គេ​មក​ចាប់យក​ដី​នឹង សូម​ឱ្យ​យើងខ្ញុំ​ដឹង យើងខ្ញុំ​ធានា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​»
0

មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News»

មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល​បាន​ធ្វើ​យុទ្ធ​នា​ការ «​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​! Say No To Fake News»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)៖ មន្ទីរ​ព័ត៌មាន ខេត្ត​កណ្តាល សហការ​ជាមួយ រដ្ឋបាល​ក្រុង​តាខ្មៅ រដ្ឋបាល​សង្កាត់​តាខ្មៅ និង​សហភាព​ស​ហ​ពន្ធ័ យុវជន​ក្រុង​តាខ្មៅ បាន​ធ្វើ​យុទ្ធនាការ​«​និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ (Say NO To fake News ) ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការយល់ដឹង ដល់​ប្រជាពលរដ្ឋ អំពី​ផលប៉ះពាល់ នៃ​ព័ត៌មាន​ក្លែងក្លាយ​។​ម្យ៉ាងទៀត ដើម្បី​រំលឹក​ដល់ សាធារណជន អំពី​ការប្រើប្រាស់​បណ្តាញ​សង្គម ដោយ​មាន​ការទទួលខុសត្រូវ ព្រមទាំង វប្បធម៌​ប្រើប្រាស់​ព័ត៌មាន​ត្រឹមត្រូវ និង​អភិវឌ្ឍ​ស្មារតី​វិភាគ​ព័ត៌មាន​។​

​គួរបញ្ជាក់​ថា​៖ យុទ្ធនាការ​នេះ បាន​ប្រារព្ធ​ធ្វើឡើង នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ នា​រសៀល​ថ្ងៃ​ទី​១៣​ឧសភា ឆ្នាំ​២០២៥ នេះ ដោយ​មាន​ដង្ហែ​បដា ក្រោម​ពាក្យស្លោក «​ចូលរួម​ទប់ស្កាត់ ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ គឺជា​ទទួលខុសត្រូវ របស់​យើង​ម្នាក់ៗ​» «​អ្នក​នាំសារ​ល្អ ផ្តល់​ព័ត៌មាន​ដោយ​ផ្ទៀងផ្ទាត់ មុន​និង​ផ្សាយ ឬ​ចែករំលែក​»​។ ទន្ទឹម​និង​នោះ យុទ្ធនាកា​រក៍បាន​ប្រើប្រាស់ មធ្យោបាយ ឧ​ឃោសន​សព្ទ និង​ចែក​ខិត​បណ្ណ ជូន​ដល់​អាជីវករ​លក់ដូរ និង ប្រពល​រដ្ឋ ក្រុង​តាខ្មៅ ក្រោម​ពាក្យស្លោក​« ប្រយត្ន័​ព័ត៌មាន​ក្លែងក្លា​យ​», មិនមែន​រាល់​ព័ត៌មាន​ដែល​អ្នកឃើញ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម គឺជា​ព័ត៌មាន​ពិត​ទាំងអស់​នោះ​ទេ​»​។​

​គួររំលឹកថា​៖ យុទ្ធនាការ​នេះ គឺ​ជា​កម្មវិធី ដែល​ក្រសួង​ព័ត៌មាន បានចាប់ផ្តើម នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៥ មាន​គោលបំណង លើកកម្ពស់​ការយល់ដឹង របស់​សាធារណជន អំពី​គ្រោះថ្នាក់ និង​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ យុទ្ធនាការ​នេះ​នឹង​អនុវត្ត​រយៈពេល ១២ ខែ ទូទាំង​ប្រទេស ដោយ​មាន​ការចូលរួម​ពី​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​។

​ក្នុង​ពិធី​ធ្វើ​យុទ្ធនាការ លោក ចាប វ​ន្នី ប្រធាន​មន្ទី​ព័ត៌មាន ខេត្ត​កណ្តាល បានឲ្យដឹងថា​៖ ការបង្កើត អក្ខរកម្ម​ព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន ត្រឹមត្រូវ ជា​កត្តា​សំខាន់ ក្នុង​ការទប់ស្កាត់ ការរីក​សាយភាយ នូវ​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​បង្ក​ផលប៉ះពាល់ ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និង​នយោបាយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល