ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​

ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia)​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្មើ​ទឹកប្រាក់​៦,០០០​ដុល្លា​សហរដ្ឋអាមេរិក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ លោកស្រី ប៉េង ចាន់​វាស្នា អគ្គនាយិការ ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៍​ចម្រោះ​ទឹក ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia) ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ស្ថិត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​១ វត្តភ្នំ ជាកា​ឧបត្ថម្ភ​ជូន​ការផ្គត់ផ្គង់​ប្តូរ​នូវ​តម្រង​ចម្រោះ​ទឹក​រយៈពេល​៤​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៥ ។

​យោងតាម​លិខិត​ថ្លែងអំណរគុណ​មួយច្បាប់ ចុះ​ថ្ងៃ​ទី ១០​ខែ ឧសភា​ឆ្នាំ​២០២៥ របស់លោក
​សាស្ត្រាចារ្យ គី សង់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា តាមរយៈ​លោក​មាស សារិទ្ធ ប្រធាន​រដ្ឋបាល មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជា​ការថ្លែងអំណរគុណ​ដល់ លោកស្រី ប៉េង ចាន់​វាស្នា អគ្គនាយិការ ក្រុមហ៊ុន​នគរ​រតនៈ ត្រេ​ឌី​ង ឯ​.​ក ផ្គត់ផ្គង់​ឧបករណ៏​ចម្រោះ​ទឹក ម៉ាក​អេ​ខ្វ​ហ្វីល​ធ័​រ ខេ​ម​បូឌា (Aquafilter Cambodia) ។

​នៅ​ក្នុង​ការទទួល​លិខិត​ថ្លែងអំណរគុណ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះ​ផង​ដែរ លោកស្រី ប៉េង ចាន់​វាស្នា និង​ស្វាមី គឺ លោក ហៀ​ង រតនា ជាមួយ​លោកគ្រូ​ពេទ្យ​ក៏​បាន​ចុះ​ពិនិត្យមើល​ការបំពាក់​នូវ​ឧបករណ៏​បន្សុទ្ធ​ទឹក​ម៉ាក អេ​ខ្វ​ហ្វីល​ធ័​រ (Aquafilter) អោយ​ប្រាកដ​ទទួលបាន​នៅ​គុណភាព​ទឹក និង​អនាម័យ​ខ្ពស់ ដែល​បាន​បរិច្ចាគ​ឧបត្ថម្ភ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ចូលរួម​ជាមួយ​ក្នុង​ការគាំទ្រ​ដល់​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ដើម្បី​បន្ត​បេសកកម្ម​ក្នុង​ការផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ទារក និង​កុមារ ដោយ​ឥតគិតថ្លៃ ប្រកបដោយ​គុណភាព និង​ប្រកបដោយ​ប្រសិទ្ធភាព និង​ដើម្បី​បន្ត​ផ្តល់​ភាព​ញញឹម​ដល់​កុមារ​កម្ពុជា ទុក្ខ​របស់​អ្នកជំងឺ គឺជា​ទុក្ខ​របស់​គ្រូពេទ្យ​។ ក្នុងនាម លោកស្រី និង​ស្វាមី​ផ្ទាល់ ដែល​នៅតែ​បន្ត​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​រៀងរហូត ដរាបណា​ក្រុមហ៊ុន​នៅតែ​បន្ត​មាន​លក់​។

​លោក​មាស សារិទ្ធ ក្នុងនាម​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងមូល បាន​ពាំនាំ​នូវ​សារលិខិត​ថ្លែងអំណរគុណ និង​ដឹងគុណ​របស់ លោក សាស្ត្រាចារ្យ គី សង់​ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ជូន​លោក​ស្រី ប៉េង ចាន់​វាស្នា និង​ស្វាមី សូម​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើនឡើង និង​សូម​ជូនពរ លោកស្រី ប៉េង ចាន់ វាស្នា និង​ស្វាមី បុត្រា បុត្រី ជួបប្រទះ​តែ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ និង​ពុទ្ធពរ​បួន​ប្រការ​គឺ់ អាយុ វណ្ណៈ សុខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។
​អត្ថបទ​ដោយ​៖ លោក ទុំ រតនា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល