ខេត្តព្រៃវែង ៖ ទោះបីជារាជរដ្ឋាភិបាល ប្រកាសឱ្យអាជ្ញាធរក្នុងមូលដ្ឋាន បង្ក្រាបរាល់ល្បែងស៊ីសងទូរទាំងប្រទេសក៏ដោយ គេសង្កេតឃើញ ល្បែងមាន់ជល់តាមប្រពន្ធ័អនឡាញខុសច្បាប់នៅតែកើតមាន ក្នុងភូមិឃុំ មួយចំនួនក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ពិជាផ្គើនបទបញ្ជា សម្តេច បវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មែន។ ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រពន្ធ័អនឡាញនោះមាន៖
១.ទីតាំងដែលមានម្ចាស់ផ្ទះឈ្មោះឆៃ នៅភូមិល្ងាច ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
២.ទីតាំងនៅភូមិក្លឹស ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៣.ទីតាំងនៅភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ករណីទីតាំងល្បែងស៊ីសងខាងលើនេះដែរ បងប្អូនប្រជាពលរដ្ឋ ដែលលោកមិនសប្បាយចិត្ត និងល្បែងស៊ីសងគ្រប់ប្រភេទដែលកើតមានក្នុងតំបន់ដែលគាត់រស់នៅ ស្នើសុំដល់អាជ្ញាធរមានសមត្ថកិចក្នុងមូលដ្ឋាន ក៏ដូចជាលោក វរសេនីយ៍ទោ មុំ សារុំ អធិការស្រុកបាភ្នំ មេត្តាចុះ សាវជ្រាវទៅលើទីតាំងខាងលើ ដើម្បីទុនស្កាត នឹងបង្ក្រាបចាត់ការតាមផ្លូវច្បាប់ផងទាន។
សូមបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើ អង្គភាពយើងខ្ញុំ បានរាយការណ៍ ជូនទៅលោកអធិការ តាមរយៈតេឡេក្រាមដែរ តែប្រហែលជាលោកមានការ រវល់ច្រើនទើបលោកមិនបានចូលមើល៕
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែជាព្រាបនាំសារ ពីប្រជាពលរដ្ឋ ជូនថ្នាក់ដឹកនាំ និងការអភិវឌ្ឍន៍ របស់ថ្នាក់ដឹកនាំឱ្យប្រជាពរដ្ឋបានដឹងតែប៉ុណ្ណោះ។ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។ សូមអរគុណ!