ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិតីភាព ឯកឧត្ដម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សំកុល សុចិត្រា អភិបាលរងខេត្តតំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្ដសៀមរាប៕