នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសចូលរួមពិធីជំនួបអ្នកសារព័ត៌មានលើកទី៧ និងអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅអគារសន្និបាត CCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។