រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដឹកនាំប្រតិភូថ្នាក់ដឹកនាំសមាគម ចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្ដរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ឆ្នាំ១៩៧០-១៩៧៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣២ នៅរាជធានីភ្នំពេញ ៕