ទាន់ហេតុការណ៍
លោក ចាន់ តារា អភិបាលក្រុង​អរិយ​ក្សត្រ ដឹកនាំ​មន្ត្រី​ចូលរួម​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​ខេត្ត​កណ្តាល​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ក្នុង​ឱកាស​ពិធី​ចម្រើន​ជន្មាយុ​ - សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា ព្រមទាំង​សហការី​ក្រុមការងារ​បណ្តាញ​យុវជន​ក្នុង​វិស័យ​ព័ត៌មាន ក្រសួង​ព័ត៌មាន ផ្ញើ​សារ​គោរព​ជូន​ពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុងឱកាស​ខួបកំណើត​ដ៏​ឧដុង្គឧត្តម​គម្រប់ ៤៥​ឆ្នាំ ឈានចូល ៤៦​ឆ្នាំ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ក្នុង​គ្រា​ដ៏​លំបាក​នៃ​សង្គ្រាម​ឈ្លានពាន ស្មារតី​មហា​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ គឺជា​ខែល​ការពារ​ជាតិ​ដ៏​រឹងមាំ​បំផុត​ - សង្ស័យ​ចរចា​លុយ​មិន​ត្រូវ​ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប​សាច់​បង្ក​កជាង​៧​តោន ដែល​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​និង​ធ្វើ​ដុត​កម្ទេច​ចោល​ - ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​៖ ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ - លោក ផាត់ ចំណាន ប្រធាន​សមាគម​អ្នកសារព័ត៌មាន​មាគ៌ា​សន្តិភាព បាន​ដឹកនាំ​យក​អំណោយ​សម្ភារៈរ​បស់​បងប្អូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក យក​ទៅ​ចែកជូន​ដល់​ជនភៀសសិ​ក និង​ជូ​មុខ​កងទ័ព ខេត្ត​បន្ទាយមានជ័យ និង​ខត្ត​បាត់ដំបង​ប្រមាណ​ជាង​៣០០​គ្រួសារ​ - ឯកឧត្តម សុខ ចាន់​ភក្តី ដឹកនាំ សហការី​ក្រុមការងារ និង​លោក ហ៊ួត ប៉ុ​ញ្ញា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព សាខា​ខេត្ត​ក្រចេះ នាំយក​មូលនិធិ​របស់​សមាគម​សម្ព័ន្ធ​យុវជន​ដើម្បី​សន្តិភាព (​សស​.​យស​.)​ប្រគល់ជូន​រដ្ឋបាលខេត្ត​ក្រចេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាលខេត្ត វ៉ា ថន - ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អូររាំងឪ​៖ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ ជាការ​រក្សា​នូវ​តម្លៃ​វប្បធម៌​របស់​ខ្មែរ និង​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​សប្បាយរីករាយ​ក្រោម​ម្លប់​សន្តិភាព​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៥ នៅ​ឧទ្យាន​ទន្លេ​ស្ងួត ក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ព្រឹត្តិការណ៍​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ស្រុក​អូររាំងឪ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​ស្មគ្រចិត្ត អ្នក​ស្រឡាញ់​បរិស្ថាន សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​  និង​ប្រជាពលរដ្ឋ​ស្រុក​អូររាំងឪ​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានបង្ហាញ​សេចក្តី​រីករាយ ដែល​បាន​ចូលរួម​កម្មវិធី​សង្ក្រាន្ត​អូររាំងឪ ឆ្នាំ​២០២៥ ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​ជា​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់ របស់​ប្រជាជន​ខ្មែរ​យើង និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ស​.​ស​.​យ​.​ក រដ្ឋបាល​ស្រុក​អូររាំងឪ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រៀបចំ​កម្មវិធី​នេះ ឡើង​បាន​យ៉ាង​ល្អ បង្ក​ឱកាស​ជួបជុំ​ប្រកបដោយ ភាពសប្បាយ​រីករាយ​ដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ព្រមទាំង​អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​នេះ​សបញ្ជាក់ អំពី​ការលើកកម្ពស់​វប្បធម៌ និង​ប្រពៃណី​ជាតិ ការបង្ហាញ​ពី​សមិទ្ធផល កើតចេញ​ពី​ការអភិវឌ្ឍ របស់​រាជ​រដ្ឋា​ភី​បាល​កម្ពុជា​នៅ​តាម​មូលដ្ឋាន ជាពិសេស​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ​។

​នៅក្នុង​ឱកាស​អបអរ​សាទរ ពិធី​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំនេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង​ពី​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​មួយចំនួន​ទៀត ដូចជា​ការរៀបចំ​ឱ្យ​ឧទ្យាន​ទន្លេ​ស្ងួត​មាន​ភាពស្រស់ស្អាត និង​ការកសាង​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់​ពី​មូលដ្ឋន​ទៅ​ទីប្រជុំជន និង​ទៅ​ដល់​ស្រុក​ផ្សេងៗ ដែល​បង្ក​លក​ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ផ្លូវ​សម្រាប់​គោលដៅ​លំហែ​បៃតង​នៅក្នុង​ភូមិសាស្ត្រ​ខេ​ត្បូងឃ្មុំ ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ស្រុក​អូររាំងឪ និង​ប្រជាពលរដ្ឋ បាន​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ខាងមុខនេះ ដែល​កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៣ – ១៦ ខែ​មេសា ឆ្នាំ​២០២៥ ដែល​មាន​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ការតាំងពិព័រណ៍​ស្តង់​សមិទ្ធផល​របស់​រដ្ឋបាល​ស្រុក គ្រប់​ឃុំ និង​សាលារៀន កន្លែង​កម្សាន្ត កន្លែង​វប្បធម៌ ការ​រាំ​លេង​កម្សាន្ត លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ ការប្រកួត​កីឡា ស្តង់​ពិព័រណ៍​ចំណីអាហារ និង​ការប្រគំ​តន្ត្រី​រយៈពេល​៤​ថ្ងៃ ជាប់ៗ​គ្នា​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល