ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក វ៉ែន ស៊ី​ដា នាយក​ក្រុមហ៊ុន ជី ខេ អេ​ហ្វ​អិ​កស៍ (​កម្ពុជា​) ! - សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​កូវី​ដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូ​សទៀត​បាន​មកដល់​កម្ពុជា​ហើយ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោកស្រី សុខ ស្រី​នាង - កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩! - ​អំណោយ​ដ៏​ថ្លៃថ្លា មាន​ថវិកា និង អង្ករ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុន​សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព លោក ចាន់ មឿន អាយុ​៧៣​ឆ្នាំ មរណភាព​ដោយសារ​ជំងឺ​កូវី​ដ​-១៩ - អភិបាលខេត្ត​កណ្តាល ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន​កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ា​ស្ទ័រ និង ហ្រែ្វ​ង ( ខេ​ម​បូឌា ) ខូ​អិល​ធី​ឌី ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល​ - ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន ១១ គ្រួសារ នៅ​ស្រុក​មុខកំពូល ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​ - ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ក្រោយពេល​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​រយៈពេល ២១ ថ្ងៃ ទទួលបាន​ស្បៀងអាហារ​ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​ - ​បែកធ្លាយ លោក ស៊ឹម ឃាង អធិការនគរបាល​ស្រុក​កោះធំ កំពុង​ផ្ដុំគ្នា​លេង​ល្បែងស៊ីសង ផ្អើល​ពេញ​បណ្ដាញ ទំនាក់ទំនង​ផ្សព្វផ្សាយ telegram - ទីតាំង​សង្វៀន​ជល់​មាន់ រួមជាមួយ​និង​វង់​អាប៉ោង ទ្រង់ទ្រាយ​ធំ កំពុងតែ​បើក​លេង​យ៉ាង​រលូន នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ គេ​ដឹងថា ម្ចាស់​បន​ល្បែង កូន​ជា​មន្ត្រី​អាវុធហត្ថ និង​ឪពុក​ជា​មន្ត្រី​នគរបាល
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ដំណើរ​អញ្ជើញ​ចុះទៅ​ពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​។​

​ការរៀបចំ​មន្ទីរពេទ្យ «​នគរ​ទេព​» មាន​ផ្ទៃដី​ទំហំ​១​ហិកតា ៥០​អា ដែល​មាន​អគារ​ទំហំ ២៥,០០០​ម៉ែត្រ​ការេ កំពស់​៥​ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

​មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០​គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន​៨០​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​៤២០​គ្រែ​។​មន្ទីរពេទ្យ​នេះ​ក៏​មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ព​ព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​៕

​ទន្ទឹម​នឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា​នៅ​តាម​ទីសាធារណៈ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ មុខមាត់​ត្រចៀក ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាល់​កុល ហើយ​ត្រួវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ហោច​ណាស់​ចម្ងាយ​ជាង​១​ម៉ែត្រ​កន្លះ​ពីគ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល