ទាន់ហេតុការណ៍
សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​អន្តរជាតិ​៖ កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការបាញ់ប្រហារ​របស់​ក​ង​កម្លាំង​ថៃ​លើ​ជន​ស៊ីវិល​ខ្មែរ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ Statement of the Ministry of Foreign Affairs and International Cooperation: Cambodia Strongly Condemns Civilian Shooting by Thai Forces 12 November 2025​ - អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំរោង​ទង បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​.​អនុក្រឹត្យ​.​ស្ដី​ពី​ឯកសណ្ឋាន សញ្ញា សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​គោរព​ផ្ញើ​សារ​ជូនពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងឱកាស​ខួបកំណើត - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​សហរដ្ឋអាមេរិក បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងឱកាស​សិរី​មង្គល​ដ៏​បវរ នៃ​ពិធី​ចម្រើន​ជន្មាយុ​ - រឿង​កាន់តែ​ក្តៅ ! ខណៈ​កូនស្រី លោក ភួង រ៉ា រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ប្រកាស​ឲ្យ​លោក ឈិន ម៉ៅ ចូលខ្លួន​ទូទាត់​សង​លុយ​ឪពុក​ខ្លួន ព្រោះ​លោក ឈិន ម៉ៅ បាន​គេចវេស​ជា​យូរ​មក​ហើយ​! - លោក​បណ្ឌិត ឃឹម រដ្ឋា អញ្ជើញ​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វត្ត​អង្គ​ក្តី ស្ថិតនៅ​ភូមិ​ព្រៃ​ស្មាច ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ - ឯកឧត្តម កែវ រតនៈ ៖ «​កាលណា​មាន​ប្លង់រឹង​ចេញ​ហើយ​បើ​មាន​គេ​មក​ចាប់យក​ដី​នឹង សូម​ឱ្យ​យើងខ្ញុំ​ដឹង យើងខ្ញុំ​ធានា​នឹង​ការពារ​សិទ្ធិ​ស្រប​ច្បាប់ និង​កម្មសិទ្ធិ​ស្របច្បាប់​របស់​បងប្អូន​»
0

ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ

ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online»  ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6  ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​ទីតាំង​ល្បែងស៊ីសង «​មាន់​ជល់ online» ១​កន្លែង ស្ថិតនៅ​ក្រុម​ទី 6 ភូមិ​អូ​ដឹម សង្កាត់​ចោមចៅ​ទី 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កំពុងតែ​បង្ក​ការភ័យខ្លាច​ដល់​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង និង​ក្រៅ​មូលដ្ឋាន​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា​៖ ទីតាំង​មាន់​ជល់ online​ខុស​ច្បាប់​ខាងលើ​នេះ បើក​ទទួលភ្ញៀវ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្មេង ទាំងចាស់ គ្រប់​វ័យ និង​សំបូរ​ទៅ​ដោយ​ជន​ញៀន​ល្បែង ជាពិសេស​ទៅទៀត​នោះ ចូល​ទៅ​លេង យ៉ាង​គគ្រឹកគគ្រេង​នៅពេល​ថ្ងៃត្រង់ ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​ពី​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​កំពុងតែ​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វត្តមាន របស់​ទីតាំង​ល្បែងស៊ីសង​មាន់​ជល់ online​មួយ​នេះ ព្រោះ​កាលណា​មាន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ធាន​ហើយ ប្រាកដ ជា​មាន​បទល្មើស​កើតឡើង ជា​បន្ត បន្ទាប់ ជាក់​ជាមិនខាន ព្រោះ​ល្បែងស៊ីសង​គឺជា​មាតា​នៃ​បទល្មើស​ជាច្រើន​ដូចជា អំពើហឹង្សា​ក្នុង​គ្រួសារ លួច ឆក់ ប្លន់​សម្លាប់ និង​បទល្មើស​ផ្សេងៗ​ទៀត គឺ​កើត​ចេញពី​ល្បែង​នេះ​ឯង​។​

​ម្យ៉ាងទៀត​ស្ថិត​ក្នុង​កាលៈទេសៈ​ជម្ងឺឆ្លង​ដ៍​កាច​សាហា​វកូវី​ត​១៩(​អូ​មី​ក្រុង​)​ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ព្រួយបារម្ភ​ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ដូឆ្នេះ​ការប្រម៉ូលផ្តុំ​គ្នា​កន្លែង​ល្បែង​វា​ជា​បញ្ហារ​ដែល​ល្មេី​ស​និង​បទបញ្ជា​ររបស់​ក្រសួង​សុខាភិបាល​និង​រាជរដ្ឋាភិបាល​។​

​ពាក់ព័ន្ធ​ទៅនឹង​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ «​មាន់​ជល់ online» ខាងលើ​នេះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​មូលដ្ឋាន​សំណូមពរ​ដល់​លោក ហែម ដា​រិទ្ធ អភិបាល នៃ​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និង​លោក ម៉ន វុទ្ធី អធិការ នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង មាន់​ជល់ online​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​.! ដើម្បី​ឲ្យស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល