ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ “​ភូមិ​គំរូ​” ជូន​ដល់​ភូមិ​ចំនួន ៣០​ភូមិ ដំបូង​គេ​នៅ​កម្ពុជា​

ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ “​ភូមិ​គំរូ​” ជូន​ដល់​ភូមិ​ចំនួន ៣០​ភូមិ ដំបូង​គេ​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ និង​ប្រគល់​វិញ្ញាបនបត្រ “​ភូមិ​គំរូ​” ចំនួន ៣០​ភូមិ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ប្រចាំការ ថ្នាក់ដឹកនាំ​ក្រសួង , តំណាង​ក្រសួង​ស្ថាប័ន​, អង្គការ ដៃគូ​អភិវឌ្ឍន៍​, រដ្ឋបាល​ថ្នាក់​ខេត្ត ស្រុក ជាពិសេស ប្រជាពលរដ្ឋ​ដែល​ជា​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ភូមិ (​គ​.​អ​.​ភ​) តំណាង​ភូមិ​គំរូ ទាំង​៣០ សរុប​ចំនួន ៣០៤​នាក់​។​

​ក្នុងឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​យ៉ាង​ក្រៃលែង និង​ការអបអរសាទរ​ចំពោះ ជ័យលាភី “​ភូមិ​គំរូ​” ទាំង​៣០​ភូមិ លើក​ទី​១ សម្រាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ទាប់ពី​ត្រូវ​បាន វាយតម្លៃ​ដោយ​គណៈកម្មការ​វាយតម្លៃ​ការអភិវឌ្ឍ​ភូមិ​គំរូ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ដំណើរការ​អភិវឌ្ឍន៍​រហូត​ដល់​សម្រេចបាន​នូវ​សមិទ្ធផល​ទូទាំងប្រទេស និង​ជា​ពិសេស​ការរៀបចំ​ពិធី​ដ៏​មាន​អត្ថន័យ​ថ្លៃថ្លា​នេះ ប្រព្រឹត្ត​ឡើង​បាន ដោយសារ​គុណ​នៃ​សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស និង​ស្ថិរភាព​នយោបាយ ដែល​កើតចេញ​ពី​ពលី​ក​ម្មយ៉ាង​ធំធេង​ដោយ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បិតា​សន្តិភាព​ជាតិ ស្ថាបនិក​មគ្គុទ្ទេសក៍​ឯ​ក និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ អតីត​នាយករដ្ឋមន្ដ្រី និង​ការដឹកនាំ​បន្តវេន​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ សេចក្តី​នឹករឭក និង ពរ​សព្ទសាធុការ ពី​សំណាក់ សម្តេច ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​រាជរដ្ឋាភិបាល ជូន​ដល់​អង្គពិធី​ទាំងមូល​។​

​យោងតាម​ប្រកាស​ស្ដីពី ការកំណត់​លក្ខណៈសម្បត្តិ​ភូមិ​គំរូ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ បានចែង​ថា ភូមិ​គំរូ សំដៅ​ដល់ “​ភូមិដ្ឋាន​ដែលមាន​សុខដុម​នីយកម្ម និង​ការចូលរួម​របស់​ប្រជាជន​ក្នុង​ភាពជា​ម្ចាស់ ធានាបាន​នូវ​ចរន្ត​សេដ្ឋកិច្ច និង​និរន្តរភាព​កំណើន​ប្រាក់ចំណូល​គ្រួសារ​, ទទួល​បាន​ប្រសិទ្ធភាព​នៃ​សេវា​សង្គមកិច្ច​, មាន​សុខភាព និង​បរិស្ថាន​រស់នៅ​ល្អ​, ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប និង​អភិបាលកិច្ច​ល្អ​” តាមរយៈ​ការវាយតម្លៃ​លើ​លក្ខណៈ​វិនិច្ឆ័យ ចំនួន ៥​រួមមាន​៖ (១)​សេដ្ឋកិច្ច (២)​សង្គម និង​វប្បធម៌ (៣)​សុខភាព និង​បរិស្ថាន​រស់នៅ (៤)​ហេដ្ឋារចនាសម្ព័ន្ធ និង (៥)​អភិបាលកិច្ច​។ តាមរយៈ​លទ្ធផល នៃ​ការវាយតម្លៃ​របស់​គណៈ​ក​ម្មការ បាន​សម្រេច​ទទួលស្គាល់​ភូមិ​គំរូ​ចំនួន ៣០​ភូមិ ដែល ទទួលបាន​ចំណាត់ថ្នាក់​ដូចតទៅ​៖ ភូមិ​គំរូ ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​៣ មាន​ចំនួន ០២​ភូមិ​, ភូមិ​គំរូ ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​២ មាន​ចំនួន ១៦​ភូមិ​, និង ភូមិ​គំរូ ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​១ មាន​ចំនួន ១២​ភូមិ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ដ​ទៀត​ថា ដោយ​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ជំរុញ​សកម្មភាព​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ ដើម្បី​លើកកម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ​ដោយ​ជំរុញ​ការបង្កើត​មុខរបរ សហគ្រិនភាព និង​សកម្មភាព​សេដ្ឋកិច្ច​នានា និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ សម្រាប់​បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ តាមរយៈ ការអភិវឌ្ឍ​ភូមិ​គំរូ ព្រមទាំង​ការអភិវឌ្ឍ និង​អភិរក្ស​ជនជាតិដើម​ភាគតិច​។ ចលនា​អភិវឌ្ឍន៍​ភូមិ​គំរូ គឺ​ការងារ​អាទិភាព​របស់​ក្រសួង ក្នុង​ការជំរុញ​ឱ្យ​សម្រេចបាន​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ​រយៈ​ពេល​៥​ឆ្នាំ (២០២៤-២០២៨) ដោយ​បាន​កំណត់​សូចនាករ​គន្លឹះ ទទួលស្គាល់ “​ភូមិ​គំរូ​” ចំនួន ២៣០​ភូមិ ត្រឹម​ដំណាច់ឆ្នាំ​២០២៨​។ ការអភិវឌ្ឍ​ភូមិ​គំរូ ជា​យន្តការ​អន្តរាគមន៍​ដោយផ្ទាល់​ថ្នាក់ភូមិ និង​គ្រួសារ ដែល​មាន​ប្រសិទ្ធភាព និង​ឆ្លើយតប​នឹង​តម្រូវការ​ជា​មូលដ្ឋាន​របស់​ប្រជាជន​នៅ​តំបន់​ជនបទ ក្នុង​ការលើកកម្ពស់​គុណ​ភាព និង​គុណ​តម្លៃ​នៃ​ជីវិត​រស់នៅ​ឱ្យ​ប្រសើរ​ឡើង ប្រកប​ដោយ​បរិ​យាប​ន្ន ទាំង​ផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល