ទាន់ហេតុការណ៍
អាវុធហត្ថ​ខេត្ត​សៀមរាប បង្ក្រាប​បាន​ក្មេង​ទំនើង​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​! - ​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន ត្រូវ​កុំ​បី​យ៉ាង កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្លា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្លា​ស្ទិកក្នុង​ដី​ - រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ផ្សព្វផ្សាយ​ការចុះ​ឈ្មោះ​តាម​ថ្នាល​ឌីជីថល ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ - ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បើក​ស្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​ក្រសួង​ព័ត៌មាន - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រគល់​អំណោយ​ជូន​ដល់​សមាជិក​ចំនួន​២​នាក់ សមាជិក​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេី​ប្រាស់​អគារសិក្សា​ថ្មី នៅ​វិទ្យាល័យ ហេង សំរិន ចក​ - គណៈកម្មាធិការ​សម្របសម្រួល​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពិនិត្យឧ​ត្ត​មានុ​វត្ត​សកល ដើម្បី​រៀបចំ​ក្រប​ខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​! - អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.!
0

​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ដឹកនាំ​អ្នករត់​កង់​បី ស៊ីក្លូ អាជីវករ និង​អ្នសារព័ត៌មាន ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ដឹកនាំ​អ្នករត់​កង់​បី ស៊ីក្លូ អាជីវករ និង​អ្នសារព័ត៌មាន ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​សម្ព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ដំណើរ​ដោយ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ដឹកនាំ អ្នករត់​កង់​បី អ្នកធាក់ស៊ីក្លូ អាជីវ​ក រួម​ទាំង​អ្នកសារព័ត៌មាន ប្រមាណ​ជា ១០០​នាក់ ទៅ​ចុះ​ឈ្មោះ​ក្នុង​ថ្នាល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​អាគារ​មជ្ឍមណ្ឌល​អភិវឌ្ឍ​ន៍​ធុរៈកិច្ច នា​រសៀល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន សម្ព័ន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មានប្រសាសន៍ថា ការចុះ​ឈ្មោះ​ជូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នាពេលនេះ ជា​ការ​យកចិត្ដទុកដាក់ និង​លើក​ទឹកចិត្ដ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបា​ល ក្នុង​ការគិតគូរ ដល់​ប្រជាពលរដ្ឋ អាជីវករ អ្នក​រត់​ម៉ូតូ​កង់​បី អ្នកធាក់ស៊ីក្លូ អ្នកសារព័ត៌មាន និង​បុគ្គល​ស្វ័យ​និយោជ ក្នុង​ការពង្រឹង​សមត្ថភាព ចំណេះដឹង ជំនាញ ព្រម​ទាំង​ការ​គាំពារ​លើ​មុខរបរ និង​សុខមាលភាព​សម្រាប់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក​បណ្ឌិត បាន​គូសបញ្ជាក់​ផងដែរ​ថា ស្រប​តាម​គណៈកម្មាធិកា​រ​សម្របសម្រួល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​នឹង​ប្រកាស​ដាក់​ឱ្យ​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ជូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅតាម​ភ្នាក់ងារ​ចុះឈ្មោះ រួម​មាន​ធនាគារ​វី​ង ធនាគារ ABA ធនាគារ​អេស៊ីលីដា និង​ទីកន្លែង​ភ្នាក់ងារ​មួយ​ចំនួន​ទៀត នៅ​គ្រប់​ស្រុក ខេត្ដ ទូទាំង​ប្រទេស និង​ប្រកាស​ការចុះឈ្មោះ​ដោយ​មធ្យោបាយ​ខ្លួន លើ​ថ្នាល​ឌីជីថល​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ផ្លូវការ គឺ​ចាប់​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​នោះ​តទៅ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល